ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាសែតប្រចាំថ្ងៃរបស់អេហ្ស៊ីប Youm7 បានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់ និងជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ និងបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កាសែត Youm7 បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១ ពាន់លានដុល្លារនាពេលខាងមុខ ដោយផ្តោតលើផលិតផលដែលមានប្រៀបខ្លាំង ដូចជា អាហារសមុទ្រ ផលិតផលកសិកម្ម និងសម្លៀកបំពាក់ (ពីវៀតណាម) ព្រមទាំងផលិតផលគីមី ជី និងឱសថ (ពីអេហ្ស៊ីប)។ កិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និងអេហ្ស៊ីបត្រូវបានវាយតម្លៃថាមានសក្ដានុពលច្រើន ជាពិសេសក្នុងវិស័យកែច្នៃអាហារហាឡាល់ វាយនភណ្ឌ ថាមពលស្អាត និង logistics ជាដើម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតីអេហ្ស៊ីបក្នុងសន្និសីទសារព័ត៌មាន

ទន្ទឹមនឹងនោះ កាសែត Al-Ahram ដែលមានអ្នកអានច្រើនជាងគេនៅអេហ្ស៊ីប បានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ នៅប្រទេសអេហ្ស៊ីប កត់សម្គាល់ពីវឌ្ឍភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ។

សារព័ត៌មាន Al-Gomhuria និង El-Balad នៃប្រទេសអេហ្ស៊ីប បានសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ វៀតណាមជាគោលដៅទេសចរណ៍ថ្មី ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនិយាយរួម និងអេហ្ស៊ីបនិយាយដោយឡែក ហើយអេហ្ស៊ីបក៏មានគោលដៅទេសចរណ៍ស័ក្តិសមសម្រាប់ការផ្សព្វផ្សាយដល់ភ្ញៀវទេសចរវៀតណាម។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការថាមពល និងការធ្វើបរិវត្តកម្មបៃតង ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានចាត់ទុកថា ប្រទេសទាំងពីរក៏មានសក្តានុពលច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញផងដែរ។ វៀតណាមមានប្រៀបខ្លាំងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ខណៈអេហ្ស៊ីបកំពុងជំរុញកម្មវិធីអភិវឌ្ឍន៍អ៊ីដ្រូសែនបៃតង និងថាមពលខ្យល់នៅសមុទ្រក្រហម។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ចាត់ទុកថានេះជាទិសដៅយុទ្ធសាស្ត្រដែលអាចក្លាយជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ ជាពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយការបំភាយឧស្ម័ន។ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប និងមជ្ឈិមបូព៌ា - អាហ្រ្វិកខាងជើងក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបង្កើនការផ្លាស់ប្តូរនិស្សិត ការសិក្សាស្រាវជ្រាវ និងការបង្រៀនភាសាអារ៉ាប់-ភាសាវៀតណាមនៅសាកលវិទ្យាល័យរបស់គ្នាទៅវិញទៅមក។ ការពង្រឹងការទូតវប្បធម៌ និងការតភ្ជាប់អ្នកប្រាជ្ញនៃប្រទេសទាំងពីរ នឹងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយនិរន្តរភាព។

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប និងមជ្ឈិមបូព៌ា - អាហ្រ្វិកខាងជើងក៏បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋនៅអេហ្ស៊ីបជារបត់ដ៏សំខាន់មួយ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ថាមពលបៃតង ការអប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារជាតិ សន្តិសុខ ការរក្សាសន្តិភាព... ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបញ្ជាក់ពីកិច្ចសន្យានយោបាយរវាងវៀតណាម និងអេហ្ស៊ីបប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតយន្តការសហប្រតិបត្តិការជាក់ស្ដែង និងយូរអង្វែងរវាងភាគីទាំងពីរទៀតផង៕

បកប្រែដោយ Thuy Anh