នៅក្នុងជំនួប ថ្នាក់ដឹកនាំគណៈកម្មការនារីកងទ័ព បានលើកទឹកចិត្ត និងចែករំលែកជាមួយនារីកងទ័ពអំពីការលំបាក ក្នុងដំណើរការចូលរួមហ្វឹកហ្វឺន ដើម្បីត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេស។

leftcenterrightdel
 

leftcenterrightdel
លោកស្រីវរសេនីយ៍ឯក Nguyen Thi Thu Hien ប្រធានគណៈកម្មការនារីកងទ័ព ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងនារីកងទ័ព ដែលចូលរួមដង្ហែក្បួនព្យុហយាត្រា

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំគណៈកម្មការនារីកងទ័ព បានបញ្ជាក់ថា ការចូលរួមក្នុងដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសនេះ គឺជាកិត្តិយស និងមោទនភាព ហើយក៏ជាឱកាសមួយសម្រាប់រូបភាពរបស់នារីកងទ័ព ត្រូវបានផ្សព្វផ្សាយ បញ្ជាក់ពីតួនាទី កិត្យានុភាព និងការរួមចំណែកដ៏ធំធេងរបស់ស្ត្រីក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ក្នុងឱកាសនេះ គណៈកម្មការនារីកងទ័ព បានប្រគល់អំណោយដល់ផែននារីចំនួន ៧ ដែលចូលរួមដង្ហែក្បួនព្យុហយាត្រា និងក្រុមកម្មាភិបាល បុគ្គលិកនារីពេទ្យយោធា ដែលបម្រើ  និងថែទាំសុខភាពសម្រាប់កងកម្លាំងហ្វឹកហ្វឺនដែលចូលរួមដង្ហែក្បួនព្យុហយាត្រា។ តម្លៃសរុបនៃសាច់ប្រាក់ និងអំណោយគឺជិត ២០០ លានដុង៕

បកប្រែដោយ Thanh Cong