លោកឧត្តមសេនីយ៍ទោ Truong Thien To ចុះត្រួតពិនិត្យ និងលើកទឹកចិត្តកងកម្លាំងហ្វឹកហាត់ត្រៀមសម្រាប់ពិធីដង្ហែក្បួនព្យុះហយាត្រា
កប.អនឡាញ - នារសៀលថ្ងៃទី៣០ ខែកក្កដា នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac និងមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ចូលរួមដង្ហែក្បួនព្យុះហយាត្រាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ កញ្ញា។