លោក To Lam អគ្គលេខាបក្ស អញ្ជើញជាអធិបតីកិច្ចប្រជុំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម
កប.អនឡាញ - នារសៀលថ្ងៃទី៣១ ខែកក្កដា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ដើម្បីពិនិត្យ និងផ្តល់យោបល់លើការត្រៀមរៀបចំមហាសន្និបាតតំណាងបក្សភាគកងទ័ពប្រជាជនវៀតណាមលើកទី ១២ សម្រាប់អាណត្តិ ២០២៥-២០៣០។
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានថ្លែងរបាយការណ៍ស្តីពីការត្រៀមរៀបចំមហាសន្និបាតតំណាងបក្សភាគកងទ័ពលើកទី ១២ សម្រាប់អាណត្តិ ២០២៥-២០៣០។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក To Lam អគ្គលេខាបក្ស លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានទទួលស្គាល់ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការ និងសកម្មរបស់អគ្គស្នងការដ្ឋាននយោបាយ និងស្ថាប័នមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធនានា ចំពោះការត្រៀមរៀបចំមហាសន្និបាត។
    |
 |
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ |
លោក To Lam អគ្គលេខាបក្ស បានយល់ព្រមជាមួយនឹងការវាយតម្លៃស្ថានភាព ដែនកំណត់ ចន្លោះប្រហោង និងមូលហេតុដែលបានលើកឡើងនៅក្នុងសេចក្តីព្រាងរបាយការណ៍ ទន្ទឹមនឹងនោះ ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចបំភ្លឺដំណោះស្រាយជំនះចន្លោះប្រហោងនាពេលខាងមុខបន្ថែមទៀត។ លោក To Lam អគ្គលេខាបក្ស ក៏បានឯកភាពលើមេរៀនបទពិសោធន៍ និងគោលដៅ ទិសដៅ និងរបកគំហើញដែលបង្ហាញក្នុងសេចក្តីព្រាងរបាយការណ៍នោះ ហើយស្នើឲ្យបំភ្លឺបន្ថែមអំពីការងារចាប់យក ការព្យាករណ៍ ការវិភាគ ស្ថានភាព ដើម្បីផ្តល់យោបល់ជូនបក្ស និងរដ្ឋ ក្នុងការដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព ដឹកនាំការអនុវត្តភារកិច្ចធ្វើសេនាធិការអំពីយោធា ការពារជាតិ ព្រមទាំងសុក្រិតយន្តការ និងគោលនយោបាយ ដើម្បីកសាងកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប។
លោក To Lam អគ្គលេខាបក្ស បានលើកច្បាស់ថា របាយការណ៍នេះត្រូវលើកឡើងខ្លឹមសារ ជាក់ស្តែងទាក់ទិនដល់ការកែសម្រួលផែនការកសាងប្រៀបការពារជាតិ ការងារសម្របសម្រួល ដើម្បីរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម កសាងកងទ័ពដ៏រឹងមាំផ្នែកនយោបាយ ព្រមទាំងដឹកនាំការអនុវត្តភារកិច្ចត្រៀមប្រយុទ្ធជាស្រេច លើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន ការអប់រំ និងការបណ្តុះបណ្តាល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី។ល៕
បកប្រែដោយ Huyen Trang