ថវិកាជំនួយសរុបមានចំនួនជិត ៦៦៥ លានដុង រួមទាំងសាច់ប្រាក់ និងទំនិញសំខាន់ៗ។ គោលដៅគឺដើម្បីជួយដល់គ្រួសារមានស្ថានភាពលំបាក មានអ្នកបាត់បង់ជីវិត រងរបួស ខូចខាតផ្ទះសម្បែង ខ្វះស្បៀងអាហារ។

leftcenterrightdel
ប្រគល់អំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះទឹកជំនន់

leftcenterrightdel
ទំនិញសំខាន់ៗចូលរួមចំណែកជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ជំនះការលំបាក

ក្នុងនោះ ខេត្ត Dien Bien ទទួលបានសាច់ប្រាក់ចំនួន ១៥០ លានដុង និងទំនិញក្នុងផ្ទះចំនួន ២០០ ប្រអប់។ ខេត្ត Son La ទទួលបានសាច់ប្រាក់ចំនួន ៥០ លានដុង និងទំនិញក្នុងផ្ទះចំនួន ២០០ ប្រអប់។

កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនេះបង្ហាញពីស្មារតីមនុស្សធម៌ និងការចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ជួយឱ្យពួកគេឆ្លងផុតគ្រាលំបាក និងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានស្ថិរភាពក្នុងពេលឆាប់ៗនេះ។ គណៈកម្មាធិការមជ្ឈិមកាកបាទក្រហមវៀតណាមនឹងបន្តតាមដានស្ថានការណ៍ និងត្រៀមខ្លួនជាស្រេចដើម្បីដាក់ពង្រាយសកម្មភាពជំនួយបន្ថែមនៅពេលចាំបាច់៕

បកប្រែដោយ Duy Hoan