leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យនៅភូមិ Hang Pu Xi ឃុំ Xa Dung ខេត្ត Dien Bien

គិតត្រឹមយប់ថ្ងៃទី ២ ខែសីហា ជំនន់ទឹកភ្លៀង និងការបាក់ដីនៅតំបន់ទាំងនេះ បានបណ្តាលឲ្យមនុស្សចំនួន ១៧ នាក់ស្លាប់ និងរងរបួស ផ្ទះជាង ៣០០ ខ្នងរងការបំផ្លិចបំផ្លាញ និងទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាពលរដ្ឋត្រូវបានទឹកជំនន់កួចយកទៅ ហើយសំណង់ចរាចរណ៍ជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោកនាយករដ្ឋមន្ត្រីបានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកជាមួយការលំបាក និងការបាត់បង់របស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងគ្រោះធម្មជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកភូមិ Hang Pu Xi ឃុំ Xa Dung ខេត្ត Dien Bien

លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ បណ្ដាអង្គភាព រៀបចំពិធីបុណ្យសពសម្រាប់អ្នកស្លាប់ ថែទាំអ្នករងរបួស និងរៀបចំកន្លែងស្នាក់នៅជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿនដំណើរការជំនះពុះពារលើផលវិបាក មិនទុកឲ្យប្រជាពលរដ្ឋរងការខ្វះខាត និងជំងឺឆ្លងផ្ទុះឡើងក្រោយទឹកជំនន់នោះឡើយ ជួសជុលទីតាំងចរាចរណ៍ដែលរងការខូចខាតដោយការអិលបាក់ដី។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់មូលដ្ឋានជួយឧបត្ថម្ភប្រជាពលរដ្ឋដើម្បីស្តារផលិតកម្មឡើងវិញក្នុងពេលឆាប់ៗ ជួសជុលជាបន្ទាន់សាលារៀនដែលរងការខូចខាត ដើម្បីត្រៀមចូលឆ្នាំសិក្សាថ្មី៕

បកប្រែដោយ Huyen Trang