វៀតណាម - រុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងបណ្តុះបណ្តាលកម្មាភិបាល
កប.អនឡាញ - នារសៀលថ្ងៃទី ៨ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Alexey Komissarov នាយកវិទ្យាស្ថានរដ្ឋបាលសាធារណៈ និងសេដ្ឋកិច្ចជាតិក្រោមឱវាទប្រធានាធិបតីរុស្ស៊ី (RANEPA) (ដែលហៅថា វិទ្យាស្ថានប្រធានាធិបតី) ក្នុងឱកាសដែលលោក Komissarov អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម តបតាមការអញ្ជើញរបស់បណ្ឌិតសភានយោបាយជាតិហូជីមិញ។
ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីដ៏ល្អជាមួយរុស្ស៊ី ដែលក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលគឺជាសសរស្តម្ភដ៏សំខាន់ដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងការកសាង និងការពារប្រទេសជាតិក្នុងស្ថានភាពថ្មី។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងលោក Komissarov (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភានយោបាយជាតិហូជីមិញ និងវិទ្យាស្ថាន RANEPA នាពេលកន្លងមក។ លោក To Lam អគ្គលេខាបក្ស សំដែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ច នឹងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងវិទ្យាស្ថានទាំងពីរ និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ព្រមទាំងបើកឱកាសថ្មីៗជាច្រើនក្នុងការបណ្តុះបណ្តាល បំប៉នជំនាញដល់កម្មាភិបាល និងស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោក To Lam អគ្គលេខាបក្ស បញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល និងវិស័យថ្មីៗផ្សេងទៀត។ លោក To Lam អគ្គលេខាបក្ស ស្នើឱ្យវិទ្យាស្ថានទាំងពីរបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពង្រីកកម្មវិធីបណ្តុះបណ្តាលលើរដ្ឋបាលសាធារណៈ ទ្រឹស្តីនយោបាយ កំណែទម្រង់រដ្ឋបាល អភិបាលកិច្ច ការធ្វើបរិវត្ដកម្មឌីជីថល និងសមត្ថភាពភាពជាអ្នកដឹកនាំនៅកម្រិតខ្ពស់។
លោក Alexey Komissarov នាយក RANEPA បានសម្តែងកិត្តិយសក្នុងការស្វាគមន៍លោក To Lam អគ្គលេខាបក្ស មកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានក្នុងខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់សហព័ន្ធរុស្ស៊ី ព្រមទាំងបញ្ជាក់ថា នេះជាការយកចិត្ដទុកដាក់របស់លោក To Lam អគ្គលេខាបក្ស ចំពោះវិទ្យាស្ថាននិយាយដោយឡែក និងសម្រាប់បុព្វហេតុនៃការអប់រំនិងបណ្តុះបណ្តាលនិយាយរួម។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងការយកចិត្តទុកដាក់របស់លោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។ ព្រមទាំងពិភាក្សានិងឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន RANEPA បណ្ឌិតសភានយោបាយជាតិហូជីមិញ និងគ្រឹះស្ថានអប់រំផ្សេងទៀតនៅវៀតណាម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងវិស័យនេះ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅថែមទៀត។
* នារសៀលថ្ងៃដដែលនោះ នៅទីស្នាក់ការបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូវិទ្យាស្ថាន RANEPA ដឹកនាំដោយលោក Alexey Komissarov នាយកវិទ្យាស្ថាន៕
បកប្រែដោយ Pham Diep