ពិធីបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពឡាវ-វៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅខេត្ត Houaphanh ប្រទេសឡាវ បានប្រព្រឹត្តទៅពិធីបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពឡាវ-វៀតណាម។ អញ្ជើញចូលរួមពិធីនេះ មានលោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ តំណាងថ្នាក់ដឹកនាំខេត្ត Houaphanh និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមួយចំនួននៃប្រទេសទាំងពីរ។