កិច្ចប្រជុំនេះមានគោលបំណងឯកភាពលើទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៦ ដំណាក់កាល ២០២៦-២០៣០។ ជាពិសេស អនុវត្តជាក់ស្តែងនូវលទ្ធផល នៃកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone  នាយករដ្ឋមន្ត្រីឡាវ បានសម្តែងការរីករាយចំពោះសមិទ្ធផលដ៏ធំធេង និងទូលំទូលាយ ដែលបក្ស រដ្ឋ និងប្រជាជនទាំងពីរសម្រេចបានក្នុងរយៈពេលថ្មីៗនេះ (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាធ្វើការភ្លាមៗ ដើម្បីធ្វើឲ្យបានស៊ីជម្រៅនូវខ្លឹមសារនៃទំនាក់ទំនងវៀតណាម-ឡាវ ដែលក្នុងនោះទំនាក់ទំនងនយោបាយមានសារៈសំខាន់បំផុត កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ និងសេដ្ឋកិច្ចជាគន្លឹះ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាលជារបកគំហើញ កិច្ចសហប្រតិបត្តិការធុរកិច្ច និងប្រជាជនជាមូលដ្ឋានគ្រឹះ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាជាកម្លាំងចលករ។

leftcenterrightdel
កិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ  (រូបថត៖ VGP)

ហើយនៅឆ្នាំ២០២៦នេះតែម្តង ភាគីទាំងពីរផ្តោតលើការអនុវត្តល្អនូវសេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ព្រមទាំងឯកភាពបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងឡាវ។

ជាពិសេស ខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៦ ឲ្យបាន ១០-១៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ ហើយនិងនាំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ និងកំណត់គោលដៅ ១០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះរៀបចំការត្រួតពិនិត្យនូវគម្រោងវិនិយោគរបស់វៀតណាមនៅឡាវ និងស្រាវជ្រាវអនុវត្តគម្រោងទ្រង់ទ្រាយធំនៅឡាវ ដូចជាការសាងសង់សាកលវិទ្យាល័យវៀតណាម-ឡាវនៅឡាវ និងមជ្ឈមណ្ឌលតាំងពិព័រណ៍ជាដើម៕

បកប្រែដោយ Thanh Cong