លោក Trinh Van Quyet លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលគណៈប្រតិភូ។

leftcenterrightdel
លោក Trinh Van Quyet ជូនអំណោយដល់គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស

ក្នុងឱកាសនេះ លោក Trinh Van Quyet បានស្វាគមន៍លោកស្រី Inlavan Keobounphanh និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម ហើយអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយជូនពរដល់បក្ស រដ្ឋ និងប្រជាជននៃប្រទេសឡាវឲ្យបន្តទទួលបានសមិទ្ធផលថ្មីៗជាច្រើនក្នុងការកសាងប្រទេសប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។

បន្ទាប់ពីពិធីទទួល គណៈប្រតិភូទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការងាររណសិរ្ស ចលនាមហាជន សាសនា និងការពង្រីកកម្លាំងនៃប្រជាជនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនៃប្រទេសជាតិ។ ភាគីទាំងពីរមានគោលបំណងបន្តបង្កើនសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ ដោយរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ៕

បកប្រែដោយ Thanh Cong