អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីឲ្យដឹងអំពីសារៈសំខាន់នៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ?

លោក Le Hoai Trung រដ្ឋមន្ត្រី៖ តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ លោកនាយករដ្ឋមន្ត្រីក៏បានចូលរួមកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំង ចូលរួមសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិឡាវ និងខួបលើកទី ១០៥ នៃទិវាកំណើតរបស់លោកប្រធាន Kaysone Phomvihane។

leftcenterrightdel
លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានសកម្មភាពសំខាន់ៗជាច្រើន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនៃកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់ជាបន្ទាន់។ កិច្ចប្រជុំលើកទី ៤៨  បានបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ ជាមួយការតភ្ជាប់ជាយុទ្ធសាស្ត្រ។ ក្រៅពីទំនាក់ទំនងប្រពៃណីនៃ "មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ" ប្រទេសទាំងពីរបច្ចុប្បន្នបានតម្លើងទំនាក់ទំនងឡើងកម្រិតខ្ពស់ជាង នោះគឺ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ"។

ភាគីទាំងពីរមិនត្រឹមតែអនុវត្តការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតនៃការតភ្ជាប់ជាយុទ្ធសាស្ត្រភ្លាមៗនោះទេ ថែមទាំងអនុវត្តកិច្ចព្រមព្រៀងរបស់បក្សទាំងពីរ និងការតម្លើងយុទ្ធសាស្ត្រនោះទៀតផង។ ការងារនេះត្រូវបានធ្វើឡើងតាមរយៈទិសដៅ និងវិធានការជាក់លាក់ ដែលបានបង្ហាញនៅក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ ជំនួបរវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងឯកសារសំខាន់ៗដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល។ ក្នុងនោះ មានកិច្ចព្រមព្រៀងសហប្រតិបត្តិការវៀតណាម-ឡាវ សម្រាប់ដំណាក់កាល ២០២៦-២០៣០ កិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការឆ្នាំ ២០២៦ និងកំណត់ហេតុនៃកិច្ចប្រជុំដែលបញ្ជាក់យ៉ាងច្បាស់អំពីខ្លឹមសារ និងការឯកភាពរវាងរដ្ឋាភិបាលទាំងពីរ។

កិច្ចប្រជុំនេះបង្កើតលក្ខខណ្ឌថ្មី និងសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ អនុវត្តគោលនយោបាយអភិវឌ្ឍន៍ គោលនយោបាយ ការពារជាតិ និងសន្តិសុខ និងគោលនយោបាយការបរទេសដែលនឹងបានកំណត់ដោយបក្សទាំងពីរនៅក្នុងមហាសន្និបាត ដែលបានធ្វើឡើងនៅដើមឆ្នាំ ២០២៦ ខាងមុខនេះ។

អ្នកយកព័ត៌មាន៖ កិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ទទួលបានជោគជ័យដ៏ល្អប្រសើរ។ តើអ្វីទៅជាវិធានការដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំ?

លោក Le Hoai Trung រដ្ឋមន្ត្រី៖ ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំ ជាដំបូងរដ្ឋាភិបាលទាំងពីរត្រូវប្រកាន់ខ្ជាប់យ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងរបស់បក្សទាំងពីរ និងការដឹកនាំរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងឯកសារដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំលើកទី ៤៨ រួមមាន៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវសម្រាប់ដំណាក់កាល ២០២៦-២០៣០; កិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការឆ្នាំ ២០២៦ រវាងរដ្ឋាភិបាលទាំងពីរ; និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានដោយភាគីទាំងពីរ ក៏ដូចជាខ្លឹមសារដែលបានព្រមព្រៀងគ្នាដោយនាយករដ្ឋមន្ត្រីទាំងពីរ។

ជាពិសេស ចាំបាច់ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងនយោបាយដើម្បីធានាភាពរឹងមាំនៃទំនាក់ទំនងនយោបាយ និងដើរតួនាទីតម្រង់ទិសសម្រាប់ទំនាក់ទំនងការពារជាតិ និងសន្តិសុខទាំងមូល ដោយហេតុនេះបង្កើតជំហានថ្មីៗនៃការអភិវឌ្ឍ និងធានាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេស; ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើតរបកគំហើញមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ និងការបណ្តុះបណ្តាល។

ជាដំបូង អនុវត្តការទម្លាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាពិសេសអ្វីៗដែលទាក់ទងនឹងការតភ្ជាប់សេដ្ឋកិច្ច។ ទីពីរ ផ្លាស់ថ្មីខ្លឹមសារសហប្រតិបត្តិការដែលមានស្រាប់ ខណៈពេលដែលពង្រីកទៅកាន់វិស័យថ្មីៗ ដោយបង្ហាញពីស្មារតីនៃ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ" លើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ទីបី លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសម្របសម្រួល។ ទីបួន ភាគីទាំងពីរពិភាក្សា និងឯកភាពគ្នាលើគម្រោងសំខាន់ៗ។

ដើម្បីធ្វើដូច្នេះ ភាគីទាំងពីរត្រូវការផែនការអនុវត្តជាក់លាក់មួយ។ ក្នុងស្មារតីនោះ កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនឹងបង្កើតធនធានថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ទាំងមូល ព្រមទាំងធានាបាននូវការពារជាតិ សន្តិសុខ និងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសនីមួយៗ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang