គណៈប្រតិភូនៃទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina របស់ប្រទេសគុយបា បំពេញទស្សនកិច្ចការងារនៅកាសែតកងទ័ពប្រជាជន
កប.អនឡាញ - នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ គណៈប្រតិភូនៃទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina របស់ប្រទេសគុយបា ដឹកនាំដោយលោក Jorge Legañoa Alonso ប្រធានទីភ្នាក់ងារសារព័ត៌មាន Prensa Latina បានមកបំពេញទស្សនកិច្ចការងារនៅកាសែតកងទ័ពប្រជាជនវៀតណាម។ ចូលរួមគណៈប្រតិភូមានលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសគុយបាប្រចាំនៅវៀតណាម។