ពិធីបុណ្យវៀតណាមសុភមង្គលឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ) ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ស្ថានីយទូរទស្សន៍វៀតណាម និងសមាគមវិចិត្រករថតរូបវៀតណាម ជាមួយនឹងកម្មវិធី និងសកម្មភាពចម្រុះ និងគួរឲ្យទាក់ទាញជាច្រើននៅតាមផ្លូវថ្មើរជើងនៅបឹង Hoan Kiem ទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវការចាប់អារម្មណ៍ជាច្រើននៅក្នុងទឹកចិត្តរបស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

leftcenterrightdel
កម្មវិធីមួយក្នុងពិធីបុណ្យវៀតណាមសុភមង្គលឆ្នាំ២០២៥ (រូបថត៖ vov.vn)

ពិធីបុណ្យវៀតណាមសុភមង្គលបានកើតមកជាដំណើរនៃបទពិសោធន៍ចម្រុះ និងសម្បូរបែប។ កន្លែងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងនៅជុំវិញបឹង Hoan Kiem ជាមួយនឹងចំណុចឆ្លងកាត់បទពិសោធន៍ចំនួន១៣ ដែលត្រូវបានតភ្ជាប់ជាមួយនឹងការតាំងពិព័រណ៍វៀតណាមសុភមង្គល កន្លែងអន្តរកម្មឌីជីថល ស្តង់ថតរូបសិល្បៈ  ផែនទីសុភមង្គល និងសកម្មភាពក្រៅផ្ទះ។ល។

នៅតំបន់វិមានស្តេច Ly Thai To មានដើមឈើសុភមង្គល ជាកន្លែងសម្រាប់ទទួលបានបំណងប្រាថ្នា និងក្តីសុបិន្តទាំងអស់។ ប្អូន Mai Tran Duy Hieu មកពីខេត្ត Hung Yen បានចែករំលែកថា “ខ្ញុំបានចូលរួមក្នុងសកម្មភាពជាច្រើន ជាដំបូងគឺថតរូប និង check in។ យើងខ្ញុំបានទៅបរបាញ់តែម ដែលវាពិតជាមានអត្ថន័យណាស់ ពីព្រោះយើងនឹងស្គាល់ខេត្ត និងទីក្រុងនានាបន្ទាប់ពីការរួមបញ្ចូលគ្នា ហើយក៏ស្គាល់តម្លៃវប្បធម៌ ក៏ដូចជាកេរ្តិ៍ដំណែលនៃខេត្តនោះផងដែរ”។

គណៈកម្មការរៀបចំមានគោលបំណងបង្កើត “ពិធីបុណ្យវៀតណាមសុភមង្គល” ប្រចាំឆ្នាំ៕

បកប្រែដោយ Huyen Trang