ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងពេទ្យយោធានៃកងពលធំលេខ៣២៤ (យោធភូមិភាគទី៤) និងបញ្ជាការដ្ឋានយោធាខេត្ត Nghe An បានសហការជាមួយផ្នែកសុខាភិបាលឃុំ Muong Xen ខេត្ត Nghe An ដើម្បីធ្វើអនាម័យបរិស្ថាន ពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។

leftcenterrightdel
កងវរសេនាធំលេខ ៧៦៤ និងមន្ទីរពេទ្យយោធា បញ្ជាការដ្ឋានយោធាខេត្ត Nghe An ពិនិត្យសុខភាព និងជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅឃុំ Muong Xen

នៅឃុំ Tuong Duong ខេត្ត Nghe An កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ១ កងពលធំលេខ ៣២៤ បានសម្អាតដីភក់ និងសំរាមរាប់ពាន់តោន ប្រព័ន្ធផ្លូវលំនិងផ្សារ Hoa Binh ក៏ត្រូវបានសម្អាត។

នៅព្រឹកថ្ងៃទី១ ខែសីហា កងពលតូចលេខ២១៥ កងឯកភាពទ័ពរថក្រោះ រថពាសដែក បានផ្តោតលើការជួយគ្រួសារដែលមានស្ថានភាពលំបាក ជាពិសេសនៅផ្លូវ Hoa Dong (ឃុំ Tuong Duong) ជម្នះផលវិបាកនៃទឹកជំនន់។

ទន្ទឹមនឹងការជួយប្រជាពលរដ្ឋនៅឃុំនានា អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងឈរជើងនៅភាគខាងលិចខេត្ត Nghe An ក៏បានចែករំលែកការលំបាកដល់ប្រជាជន និងអង្គភាពនានានៃប្រទេសឡាវនៅតាមតំបន់ព្រំដែនដែលរងការខូចខាតដោយទឹកជំនន់ផងដែរ (រួមទាំងភូមិ និងអង្គភាពការពារព្រំដែនមួយចំនួននៃប្រទេសឡាវដែលនៅដាច់ពីគេជាយូរមកហើយ)។ ក្នុងស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍ការពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An បានចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគដល់ភាគីឡាវ។

leftcenterrightdel
លោកស្រី Vi Thi Quyen ជូនគ្រឿងឧបភោគ បរិភោគដល់ប្រជាជនឡាវ

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ប្រជាពលរដ្ឋមួយចំនួនមកពីភូមិចំនួន២ ស្រុក Nong Het ខេត្ត Xiengkhuang (ឡាវ) បានហែលទឹកឆ្លងទន្លេ Nam Mo ដែលមានទឹកហូរកាត់ខ្លាំងដល់ភូមិ Ta Do  ឃុំ Muong Tip ខេត្ត Nghe An ដោយសង្ឃឹមថានឹងទទួលបានការជួយជាឧបភោគបរិភោគពីអាជ្ញាធរ និងប្រជាពលរដ្ឋខេត្ត Nghe An ដោយសារភូមិរបស់ពួកគាត់ត្រូវបានជន់លិច បណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកស្រី Vi Thi Quyen លេខាគណៈកម្មាធិការបក្សឃុំ Muong Tip បានផ្តល់អង្ករជាង ៤០០ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួន ហើយបញ្ជូនកងកម្លាំង និងមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងកាត់ទន្លេ ដើម្បីផ្តល់ជំនួយដល់ប្រជាពលរដ្ឋឡាវ។ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ប៉ុស្តិ៍ការពារព្រំដែន Na Ngoi (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An) បានបញ្ជូនក្រុមបេសកកម្មទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់អង្គភាពនានារបស់ប្រទេសឡាវ៕

បកប្រែដោយ Thuy Anh