ក្រុមវៀតណាមដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិស្ថិតនៅក្នុងក្រុមប្រទេស និងដែនដីចំនួន ៨ ដែលមានលទ្ធផលខ្ពស់ជាងគេ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង រូម៉ានី សិង្ហបុរី ប៊ុលហ្គារី ហុងគ្រី និងជប៉ុន។

leftcenterrightdel
ក្រុមវៀតណាម ដែលចូលរួម IOI 2025 (រូបថត៖ baochinhphu.vn)

នៅក្នុងបរិបទនៃបណ្តាប្រទេសដែលកំពុងវិនិយោគជាច្រើនលើក្រុមរបស់ពួកគេនៅក្នុងយុគសម័យនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ការប្រកួតប្រជែងនៅព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិគឺកាន់តែខ្លាំងក្លា។ ប៉ុន្តែ ក្រុមវៀតណាមនៅតែរក្សាបាននូវសមិទ្ធិផលរបស់ខ្លួន និងបន្តឈរក្នុងលំដាប់កំពូលក្នុងក្រុមប្រទេសដែលមានសមិទ្ធិផលល្អបំផុត។

ព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិ លើកទី ៣៧ (IOI 2025) ប្រារព្ធឡើងពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Sucre ប្រទេសបូលីវី ដោយមានការចូលរួមជាផ្លូវការពីបេក្ខជនចំនួន ៣៣០ នាក់មកពីប្រទេស និងដែនដីចំនួន៨៦៕

បកប្រែដោយ Thuy Anh