ពិព័រណ៍លើកតម្កើងស្ត្រីវៀតណាមនៅម៉ិកស៊ិក
កប.អនឡាញ - ការតាំងពិព័រណ៍រូបថត "កងទ័ពសក់វែង" កំពុងប្រព្រឹត្តទៅនៅសារមន្ទីរស្ត្រីម៉ិកស៊ិក នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងម៉ិកស៊ិក ហើយនឹងប្រព្រឹត្តទៅដល់ចុងខែសីហា។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសារមន្ទីរស្ត្រីម៉ិកស៊ិក សារមន្ទីរនារីវៀតណាម និងអ្នកផ្សព្វផ្សាយវប្បធម៌ Kyra Núñez de León ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងឱកាសដែលប្រទេសទាំងពីរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥)។
    |
 |
ពិព័រណ៍លើកតម្កើងស្ត្រីវៀតណាមនៅម៉ិកស៊ិក (រូបថត៖ vnanet.vn) |
អ្នកផ្សព្វផ្សាយវប្បធម៌ Kyra Núñez de León បានឲ្យដឹងថា ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំដែលធ្វើការនៅវៀតណាម ព្រមទាំងបានជួបសម្ភាសន៍ជាមួយសមាជិកជាច្រើននាក់នៃ “កងទ័ពសក់វែង” ជាពិសេសលោកស្រី Nguyen Thi Dinh អតីតអនុប្រធានរដ្ឋ លោកស្រីបានស្ងើចសរសើរចំពោះឆន្ទៈ ស្មារតីរឹងជំហរ និងគុណសម្បត្តិដ៏ថ្លៃថ្នូរបស់នារីវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ក៏ដូចជាក្នុងសម័យធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។
អាស្រ័យហេតុនេះ លោកស្រីបានជំរុញការតភ្ជាប់រវាងសារមន្ទីរស្ត្រីវៀតណាម និងសារមន្ទីរស្ត្រីម៉ិកស៊ិក ដើម្បីរៀបចំពិព័រណ៍ “កងទ័ពសក់វែង” នៅប្រទេសម៉ិកស៊ិក ក្នុងបំណងផ្សព្វផ្សាយដល់ប្រជាជនម៉ិកស៊ិកអំពីរូបភាពរបស់ទឹកដី និងមនុស្សវៀតណាមនិយាយរួម និងស្ត្រីវៀតណាមនិយាយដោយឡែក៕
បកប្រែដោយ Thanh Cong