អង្គប្រជុំបានវាយតម្លៃថា ក្នុងខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ កងទ័ពទាំងមូលបានបំពេញភារកិច្ចដោយជោគជ័យ​ ដែលក្នុងនោះ លេចធ្លោគឺការរក្សាការត្រៀមប្រយុទ្ធយ៉ាងតឹងរ៉ឹង ចាប់យកនិងព្យាករណ៍ស្ថានការណ៍បានត្រឹមត្រូវ និងទាន់ពេលវេលា ដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលដែលបានពុះពារជំនះការលំបាក  និងសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូន។  នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យស្ថាប័ន និងអង្គភាពត្រូវពិនិត្យ និងរៀបចំផែនការ រក្សារបបត្រៀមប្រយុទ្ធយ៉ាងតឹងរ៉ឹង ជាពិសេសសម្របសម្រួលជាមួយកងកម្លាំងដើម្បីធានាបាននូវសុវត្ថិភាពក្នុងឱកាសខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។ ព្រមទាំងលើកកម្ពស់គុណភាព ហ្វឹកហ្វឺន  បណ្ដុះបណ្ដាល និងលំហាត់ហ្វឹកហ្វឺន  តាមដាននិងក្តាប់ជាប់នូវស្ថានភាពអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ប្រមូលកម្លាំងនិងមធ្យោបាយដើម្បីជួយប្រជាពលរដ្ឋក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ ជួយសង្គ្រោះ។

អនុវត្តប្រកបដោយប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសការពារជាតិ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនះផលវិបាកនៃសង្គ្រាម សម្អាតសារធាតុគីមីតិពុល dioxin និងកម្ចាត់គ្រាប់បែក គ្រាប់មីន... បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយរបកគំហើញសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលតាមសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ និងនិងគណៈកម្មាធិការបក្សយោធាមជ្ឈិម...

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីជូនលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីនោះ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីជូនលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលមានស្នាដៃល្អក្នុងកិច្ចការបរទេសក្នុងឆ្នាំ ២០២៣ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ៕

បកប្រែដោយ Pham Diep