កាតព្វកិច្ចរបស់យើង
កប.អនឡាញ - ប្រជាជាតិវៀតណាម ដែលឆ្លងកាត់ដំណើរការដ៏វែងឆ្ងាយជាច្រើនក្នុងការកសាង និងការពារប្រទេស បានបំផុសនូវសីលធម៌ដ៏ពិសិដ្ឋ “ផឹកទឹកនឹកប្រភព” និង ”ដឹងគុណចំពោះអ្នកមានគុណូបការៈចំពោះមាតុភូមិ”។ នោះជាតម្លៃសីលធម៌ដ៏ខ្ពង់ខ្ពស់ដែលបង្កើតនូវចិត្តក្លៀវក្លា ជម្រៅវប្បធម៌ និងកម្លាំងស្មារតីរបស់ប្រជាជាតិទាំងមូល។
ក្នុងដំណើរការនោះ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា) បានក្លាយជាព្រឹត្តិការណ៍ដ៏ពិសិដ្ឋ ដែលជាថ្ងៃពិសេសសម្រាប់ដួងចិត្តវៀតណាមរាប់លាននាក់ ងាកទៅរកឫសគល់របស់ប្រជាជាតិ ដោយឱនក្បាលដឹងគុណចំពោះយុទ្ធជនដ៏ឆ្នើមដែលបាន "បូជាជីវិតដើម្បីការពារជាតិមាតុភូមិ"។
    |
 |
រូបថតឧទាហរណ៍៖ ថ្នាក់ដឹកនាំ និងមេបញ្ជាការក្រុមនាវាលេខ២០២ (តំបន់កងឆ្មាំសមុទ្រលេខ២) ទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្តាយវៀតណាម Tran Thi Chanh នៅឃុំ Trieu Co ខេត្ត Quang Tri |
ប្រវត្តិសាស្ត្រវៀតណាមគឺជាកំណាព្យវីរភាពដែលសរសេរដោយភាពក្លាហាន ឈាម និងទឹកភ្នែកនៃវីរបុរសជាច្រើនជំនាន់។ លោកប្រធានហូជីមិញមានការយល់ដឹងយ៉ាងស៊ីជម្រៅពីតម្លៃនៃការពលីជីវិតនោះ។ លោកប្រធានហូជីមិញធ្លាប់បានផ្តល់ដំបូន្មានថា “យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយោធិន និងគ្រួសារយុទ្ធជនពលីគឺជាអ្នកមានគុណូបការៈចំពោះមាតុភូមិ… កាតព្វកិច្ចរបស់យើងគឺត្រូវដឹងគុណ ស្រឡាញ់ និងជួយពួកគេ”។ ការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ គឺជាសច្ចភាពមនុស្សធម៌ ដែលឆ្លាក់នៅក្នុងសតិអារម្មណ៍ និងសកម្មភាពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងអស់។
តាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ សីលធម៌របស់ប្រជាតិជាតិ បានសាយភាយគ្រប់សកម្មភាព និងរាល់ការដឹងគុណ។ ផ្ទះនៃការដឹងគុណត្រូវបានសាងសង់ សៀវភៅសន្សំ និងអំណោយដ៏កក់ក្តៅត្រូវបានផ្តល់ឱ្យដោយផ្ទាល់ដល់អ្នកមានគុណូបការៈ។ ស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ប្រៀបបាននឹងបង្គោលដ៏ពិសិដ្ឋដែលរំឭកជំនាន់បច្ចុប្បន្នឱ្យរស់នៅកាន់តែប្រសើរឡើង មានចិត្តសប្បុរស និងរួមចំណែកកាន់តែច្រើន ដើម្បីឱ្យមានភាពសក្ដិសមដូចជំនាន់មុន។
ដើម្បីពង្រឹងសីលធ៌មរបស់ប្រជាតិជាតិឲ្យកាន់តែស៊ីជម្រៅថែមទៀត កងទ័ពប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពដឹងគុណ ដែលជាស្ពានតភ្ជាប់ដ៏វែងដើម្បីលើកកំពស់គុណសម្បត្ដិដ៏ថ្លៃថ្នូរបស់កងទ័ពលោក អ៊ំហូ។ ក្នុងឱកាសនៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី ឆ្នាំនេះ ដោយការដឹងគុណយ៉ាងជ្រាលជ្រៅ សូមឲ្យយើងទាំងអស់គ្នាផ្សព្វផ្សាយសារ “ដឹងគុណពីដួងចិត្ត និងបេះដូង” ដើម្បីប្រទេសជាតិមានសន្តិភាព វិបុលភាព មនោសញ្ចេតនា និងមនុស្សធម៌៕
បកប្រែដោយ Huyen Trang