leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងមន្ទីរពេទ្យយោធាលេខ ១៧៥ រួមទាំងសមាជិកនៃកងពេទ្យកម្រិត ២លេខ៧

មកដល់ពេលនេះ ខ្លឹមសារបណ្ដុះបណ្ដាលភាសាអង់គ្លេស ជំនាញវេជ្ជសាស្រ្ត យោធា និងនយោបាយជូនកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ ត្រូវបានអនុវត្តយ៉ាងប្រសិទ្ធភាព និងជាក់ស្តែង។ វិស័យដែលបានបណ្តុះបណ្តាលបានឆ្លើយតតាម​តម្រូវការបំពេញ​ភារកិច្ច រួមមាន៖ ការបណ្តុះបណ្តាលជួយសង្គ្រោះ  បណ្តុះបណ្តាលវេជ្ជសាស្រ្ត  បណ្តុះបណ្តាលការសង្គ្រោះបន្ទាន់តាមផ្លូវអាកាស ច្បាប់មនុស្សធម៌អន្តរជាតិ និងការកំណត់ជាតិផ្ទុះ ច្បាប់សម្រាប់ការប្រើប្រាស់កម្លាំងយោធា។ល។

នៅក្នុងកម្មវិធី នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានស្នើឱ្យកងពេទ្យកម្រិត ២ លេខ ៧ បន្តអនុវត្តការងារយ៉ាងម៉ឺងម៉ាត់តាមពេលវេលា​កំណត់ ធានាបាននូវសន្តិសុខ និងសុវត្ថិភាពដាច់ខាត។ អង្គភាពទាំងមូលរក្សាយ៉ាងតឹងរ៉ឹងនូវវិន័យ របប សណ្តាប់ធ្នាប់និងធានានូវសុជីវធម៌របស់យោធិន។

បកប្រែដោយ Pham Diep