ចាប់ពីដើមឆ្នាំ ២០២៥ ដល់បច្ចុប្បន្ននេះ   មនុស្សជាង ១៨៦,៧០០ នាក់ និងមធ្យបាយចំនួន ១៥,០៤០ នៅទូទាំងប្រទេសត្រូវបានកៀរគរដើម្បីចូល​រួម​ទប់ទល់ទៅនឹងគ្រោះមហន្ដរាយ ដោះស្រាយបានជាង ២,៨០០ ករណី និងជួយសង្គ្រោះមនុស្សបានជិត ២,១០០ នាក់ និងមធ្យោបាយចំនួន ១៧៦។ ក្នុងនោះ កងទ័ពបានចាត់បណ្ជូនកម្មាភិបាល និងយទ្ធជនជិត ១២០,០០០ នាក់ (ស្មើនឹង ៦៤%) និងមធ្យោបាយចំនួន ៨,៣៣៨ ទៅចូលរួមស្វែងរក និងជួយសង្គ្រោះបានជាង ២,០០០ នាក់ (ស្មើនឹង ៧២%) ជួយសង្គ្រោះមនុស្សចំនួន ១,៧២១ នាក់ (ស្មើនឹង៨៣%) និងមធ្យោបាយចំនួន១៤០។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ  Thai Dai Ngoc ថ្លែងក្នុងសន្និសីទ

ថ្លែងក្នុងសន្និសីទ លោកឧត្តមសេនីយ៍ទោ  Thai Dai Ngoc បានលើកសរសើរចំពោះស្ថាប័ន និងអង្គភាពបានចូលរួមយ៉ាងសកម្ម និងសម្រេចបានល្អក្នុងភារកិច្ចការពារទប់ទល់ស៊ីវិល និងឆ្លើយតបនឹងឧប្បត្តិហេតុគ្រោះមហន្តរាយធម្មជាតិ   និងជួយសង្គ្រោះគ្រោះមហន្តរាយ ជាពិសេសចូលរួមទប់ទល់និងឆ្លើយតបទៅនឹងព្យុះលេខ៣ (វីផា)  ក៏ដូចជាជួយសង្គ្រោះទាន់ពេលវេលានូវនាវាទេសចរណ៍ឈ្មោះ Vinh Xanh លេខ ៥៨ នៅខេត្ដ Quang Ninh នាថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៥។

នាពេលខាងមុខ លោកឧត្តមសេនីយ៍ទោ  Thai Dai Ngoc បានស្នើឲ្យស្ថាប័ន អង្គភាពនានាបន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីលើកកម្ពស់គុណភាពនៃការព្យាករណ៍ ការព្រមានទាន់ពេលវេលាសម្រាប់ឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ ព្រមទាំងរក្សាការប្រចាំការ តាមដានការវិវត្តន៍អាកាសធាតុ និងផ្ដល់យោបល់ជូនគណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់អំពីការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្ដរាយធម្មជាតិ សំដៅកាត់បន្ថយការខូចខាត។

leftcenterrightdel
ទិដ្ឋភាពនៃស​ន្និសីទ

លោកឧត្តមសេនីយ៍ទោ  Thai Dai Ngoc បន្ថែមថា ស្ថាប័ននិងអង្គភាពនានាត្រូវបង្កើនការវិនិយោគលើបរិក្ខារ ជាពិសេសបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១២ ដើម្បីទទួលព័ត៌មានអំពីឧបទ្ទវហេតុ គ្រោះមហន្ដរាយធម្មជាតិនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ រៀបចំលំហាត់ហ្វឹកហ្វឺនសម្រាប់ការរឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះ ព្រមទាំងទីភ្នាក់ងារសារព័ត៌មាននៃកងទ័ពគួរតែជំរុញផ្សព្វផ្សាយស្តីពីសកម្មភាពការពារទប់ទល់ស៊ីវិល និងឆ្លើយតបទៅនឹងឧប្បត្តិហេតុ គ្រោះធម្មជាតិ...

បកប្រែដោយ Pham Diep