leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong

leftcenterrightdel
ប្រតិភូទាំង​ឡាយ

ពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលរៀបចំឡើងដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នជាច្រើនដូចជាក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ ក្នុងនោះក្បួនដង្ហែព្យុហយាត្រាជាជាចំណុចលេចធ្លោនៃពិធី។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

ព្រឹត្តិការណ៍នេះមានគោលបំណងសម្តែងការដឹងគុណចំពោះវីរជនយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យជាតិ ហើយទន្ទឹមនឹងនោះក៏បញ្ជាក់ពីអត្ថន័យជាប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ដែលជាការចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។ ក្រសួងការពារប្រទេស ជាស្ថាប័នដឹកនាំភារកិច្ចដង្ហែក្បួនព្យុហយាត្រា និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងឱឡារិក និងសុវត្ថិភាព។ កងកម្លាំងចូលរួមដង្ហែក្បួនព្យុហយាត្រា រួមមានអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាម នគរបាលប្រជាជន កងជីវពល... បង្ហាញពីសាមគ្គីភាព និងកម្លាំងខ្លាំងក្លា​របស់ប្រទេសជាតិទាំងមូល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងកងកម្លាំង​ទាំងឡាយ

ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រសួងនគរបាល... អង្គភាពនានាបានរៀបចំហ្វឹកហាត់យ៉ាងហ្មត់ចត់ ធានាបាននូវការអនុវត្តតាមផែនការ។ ដោយខិតខំជំនះរាល់ការលំបាកទាំងអស់ កម្មាភិបាលយុទ្ធជនគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ខិតខំប្រឹងប្រែងហ្វឹកហាត់ បំពេញល្អភារកិច្ចដែលប្រគល់ជូន។

ចំណុចលេចធ្លោនៃការហាត់សមនាព្រឹកនេះ គឺការបង្ហាញនូវរថយន្តដឹកកាំភ្លើងធំ និងរថយន្តពិសេសរបស់កម្លាំងនគរបាល ដែលបង្ហាញពីការរីកចម្រើនដោយ​ឥតឈប់ឈររបស់កងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

កាហាត់សមនាថ្ងៃនេះ មានគោលបំណងបន្តវាយតំលៃលទ្ធផល ដកបទពិសោធន៍នៃការងារហ្វឹកហាត់ និងធ្វើជាមូលដ្ឋានដើម្បីបណ្តាអង្គភាពបន្តហ្វឹកហាត់កងកម្លាំងចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យទទួលបានលទ្ធផលខ្ពស់បំផុត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong លើកទឹកចិត្តកងកម្លាំងទាំង​ឡាយ​

បន្ទាប់ពីការហាត់សម តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានទទួលស្គាល់ វាយតំលៃខ្ពស់ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ លទ្ធផល និងស្នាដៃរបស់អង្គភាពទាំងឡាយ។ ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា ក្រោយការហ្វឹកហាត់ជាងមួយខែមក កម្មាភិបាល យុទ្ធជន តែងតែបង្ហាញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ការតាំងចិត្តពុះពារជំនះការលំបាក បង្ហាញភាពរឹងមាំរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សង្ឃឹម និងជឿជាក់ថា កងកម្លាំងទាំងឡាយនឹងលើកកំពស់ស្មារតីនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងសម្រេចបានជោគជ័យនូវគ្រប់ភារកិច្ច ធ្វើយ៉ាងណាឲ្យការដង្ហែក្បួនព្យុហយាត្រាស័ក្តសមនឹងទំហំនៃពិធីអបរអសាទខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

បកប្រែដោយ Duy Hoan