មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងលើកសរសើរចំពោះគណៈកម្មាធិការបក្សនៃស្ថាប័នទាំងពីរដែលបានបំពេញការងារត្រៀមរៀបចំឲ្យបានល្អ និងដឹកនាំគណៈកម្មាធិការបក្ស និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំមហាសន្និបាតប្រកបដោយជោគជ័យ កសាងសេចក្តីព្រាងឯកសារមហាសន្និបាត ដើម្បីធានាគុណភាព និងការអនុលោមតាមបទប្បញ្ញត្តិ។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យគណៈកម្មាធិការបក្សនៃស្ថាប័នទាំងពីរទទួលយកមតិ   ក្នុងន័យស្ថាបនាដើម្បីបំពេញសេចក្តីព្រាងរបាយការណ៍ និងលើកកំពស់គុណភាពឯកសារនៃមហាសន្និបាត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យគណៈកម្មាធិការបក្សនៃស្ថាប័នទាំងពីរ កែសម្រួល និងបំពេញបន្ថែមខ្លឹមសារមួយចំនួនក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ។ ជាពិសេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ត្រូវបំពេញបន្ថែម និងបញ្ជាក់ពីការវាយតម្លៃលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចអាណត្តិ ២០២០-២០២៥  ជាពិសេសលទ្ធផលលេចធ្លោក្នុងភាពជាអ្នកដឹកនាំក្នុងការអនុវត្តកិច្ចការធ្វើសេនាធិការជាយុទ្ធសាស្ត្រ និងភារកិច្ចថ្មីៗ។ល។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឯកភាពជាមួយពេលវេលាដែលរំពឹងទុកដើម្បីរៀបចំមហាសន្និបាត ព្រមទាំងស្នើឲ្យគណៈកម្មាធិការបក្សនៃស្ថាប័នទាំងពីរបន្តបំពេញសេចក្តីព្រាងឯកសារ និងទិដ្ឋភាពផ្សេងៗទៀតនៃការងារត្រៀមរៀបចំ និងរៀបចំមហាសន្និបាតបក្សអាណត្តិ ២០២៥-២០៣០ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang