leftcenterrightdel
រដ្ឋមន្ត្រីទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+៣

អង្គប្រជុំទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូរបស់ខ្លួន ការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ី ជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ក្នុងបរិបទនៃការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានក្នុងតំបន់ និងពិភពលោក បណ្តាប្រទេសបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសកម្មភាពសម្របសម្រួល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលដើម្បីលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ដៃគូនានាបានបន្តអះអាងនូវការគោរពចំពោះតួនាទីមជ្ឈភាពអាស៊ាន និងសន្យាគាំទ្រអាស៊ានក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥។

leftcenterrightdel
រដ្ឋមន្ត្រីទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-ជប៉ុន

មានប្រសាសន៍ក្នុងកិច្ចប្រជុំទាំងឡាយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងដៃគូនានា ដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ហើយស្នើឲ្យឱ្យប្រទេសនានាលើកកម្ពស់កិច្ចសន្ទនា កសាងទំនុកចិត្ត បង្កើតរចនាសម្ព័ន្ធតំបន់ប្រកបដោយបរិយាប័ន្ន  តម្លាភាព ដែលផ្អែកលើច្បាប់អន្តរជាតិ ដែលអាស៊ានជាមជ្ឈមណ្ឌល និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនជាប្រពៃណី។ វៀតណាមបានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ និងតំបន់ និងបានស្នើឱ្យដៃគូគាំទ្រការខិតខំប្រឹងប្រែងកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

* នាថ្ងៃដដែល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងមានកិច្ចប្រជុំទ្វេភាគីមួយចំនួន។

បកប្រែដោយ Duy Hoan