លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានធ្វើជាអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យស្ថាប័ន អង្គភាពទាំងឡាយក្នុងអគ្គសេនាធិការដ្ឋានបន្តអនុវត្តតាមប្រធានបទ “ពន្លឿនល្បឿន ប្តេជ្ញាសម្រេចគោលដៅនិងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគលើកទី១៨ នៃអគ្គសេនាធិការដ្ឋាន ក្រសួងការពារប្រទេស” និងបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូន។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការបញ្ជារបស់លោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម នៅកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អាណត្តិ ២០២០-២០២៥ ការណែនាំរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងសេចក្តីសន្និដ្ឋានរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលនៃការងារយោធា-នយោបាយក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ នៃកងទ័ពទាំងមូល សេចក្តីសន្និដ្ឋាននៃប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមក្នុងកិច្ចប្រជុំបូកសរុបបឋមលទ្ធផលនៃការងារធ្វើសេនាធិការក្នុងរយៈពេល ៦ ខែដើមឆ្នាំនៃកងទ័ពទាំងមូល។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យបណ្ដាស្ថាប័ន និងអង្គភាពរក្សាយ៉ាងតឹងរឹងនូវការត្រៀមខ្លួនប្រយុទ្ធជាស្រេច គោរពច្បាប់របស់រដ្ឋ និងវិន័យយោធា សុក្រិតឯកសារប្រយុទ្ធ ឯកសារបង្វឹកបង្ហាត់ និងសមយុទ្ធដែលសមស្របនឹងការប្រយុទ្ធ និងការចាត់តាំងបុគ្គលិករបស់កងទ័ពបន្ទាប់ពីកែទម្រង់ និងការរួមបញ្ចូលគ្នា។ ស្ថាប័ន អង្គភាពនានា ជម្រុញការធ្វើបរិវត្តកម្មឌីជីថល បង្កើនការផ្ដល់ព័ត៌មាន និងការផ្សព្វផ្សាយអំពីសកម្មភាពរំលឹកខួប ត្រៀមរៀបចំឲ្យបានល្អ ដើម្បីទទួលជោគជ័យក្នុងការរៀបចំមហាសន្និបាតតំណាងបក្ខភាគលើកទី១៩ នៃអគ្គសេនាធិការដ្ឋាន ក្រសួងការពារប្រទេស អាណត្តិ ២០២៥-២០៣០។ល៕

បកប្រែដោយ Thuy Anh