នៅដើមខែមេសា លោកប្រធានាធិបតី Donald Trump បានប្រកាសពន្ធគយបដិកាលើដៃគូពាណិជ្ជកម្មរាប់សិបរបស់សហរដ្ឋអាមេរិក ហើយកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសនានាក្នុងការចរចា និងឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក Trump នឹងពន្យារពេលការដាក់ពន្ធបដិការយៈពេលជិត ១ ខែទៀត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា៖ “កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំបានជូនដំណឹងថា លោកប្រធានាធិបតី Trump នឹងមានផែនការពាណិជ្ជកម្មជាក់លាក់សម្រាប់ប្រទេសនីមួយៗ ហើយនោះជាអ្វីដែលរដ្ឋបាលបច្ចុប្បន្នកំពុងផ្តោតសំខាន់អនុវត្តន៍។ លោកប្រធានាធិបតី Trump នៅថ្ងៃនេះ នឹងចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយ ដោយពន្យារពេលការដាក់ពន្ធរហូតដល់ថ្ងៃទី ១ ខែសីហា។ ពន្ធបដិកាថ្មីនឹងត្រូវបានជូនដំណឹងដោយលិខិតផ្ញើរទៅកាន់ថ្នាក់ដឹកនាំបណ្តាប្រទេសក្នុងរយៈពេល១ខែខាងមុខ ឬប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរួចរាល់ ប្រទេសទាំងនេះ នឹងបន្តការចរចាជាមួយសហរដ្ឋអាមេរិក។ បច្ចុប្បន្ន មានការវិវឌ្ឍន៍វិជ្ជមានជាច្រើន តាមទិសដៅត្រឹមត្រូវ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតី Trump និងក្រុមពាណិជ្ជកម្មរបស់លោក ចង់ទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់ប្រជាជន និងកម្មករអាមេរិក”។
ទោះបីជាកំណត់គោលដៅសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៩០ ក្នុងរយៈពេល ៩០ ថ្ងៃក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកទើបតែឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបឋមជាមួយប្រទេសចំនួន ៣ គឺចក្រភពអង់គ្លេស ចិន និងវៀតណាមប៉ុណ្ណោះ៕
តាម vovworld.vn
Type the code from the image