ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ក្រសួងការពារប្រទេសត្រូវតែអនុវត្តឲ្យបានល្អនូវការធ្វើសេនាធិការយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋ ព្រមទាំងមានដំណោះស្រាយសំខាន់ៗលើវិស័យយោធា និងការពារជាតិ តាមដានយ៉ាងដិតដល់ វាយតម្លៃ និងព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ធ្វើសេនាធិការ និងដោះស្រាយភ្លាមៗនូវស្ថានការណ៍ដោយភាពបត់បែន និងមានប្រសិទ្ធភាព ជាពិសេសក្នុងការការពារអធិបតេយ្យភាពទឹកដី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

ទន្ទឹមនឹងនោះ លោក Pham Minh Chinh សង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំ និងការអនុវត្តគម្រោងយោធា និងការពារជាតិឲ្យបានឆាប់រហ័ស និងព្រមៗគ្នា ដែលធានាបាននូវគុណភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងទ័ពទាំងមូលបន្តបំពេញល្អភារកិច្ចជាកងទ័ពការងារ កងទ័ពផលិតកម្មរបស់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសុខុមាលភាពសង្គម ផ្តោតលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងឧស្សាហកម្មការពារជាតិ។ ព្រមទាំង បន្តធ្វើឲ្យបានល្អនូវសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ៕

បកប្រែដោយ Thuy Anh