លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជាអធិបតីនៃកិច្ចប្រជុំស្តីពីការអនុម័តលើការត្រៀមរៀបចំមហាសន្និបាតរបស់គណៈកម្មាធិការបក្សនៃអង្គភាពនានា
កប.អនឡាញ - នាថ្ងៃទី ១ ខែកក្កដា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជាអធិបតីនៃកិច្ចប្រជុំស្តីពីការអនុម័តលើការត្រៀមរៀបចំមហាសន្និបាតរបស់គណៈកម្មាធិការបក្សនៃអង្គភាពមួយចំនួនរួមមាន៖ យោធភូមិភាគទី៤ យោធភូមិភាគទី៥ វិទ្យាស្ថានកងទ័ពជើងគោក និងកងឆ្មាំសមុទ្រវៀតណាម។
អញ្ជើញចូលរួមកិច្ចប្រជុំនេះមានលោកឧត្តមសេនីយ៍ឯក Huynh Chien Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងលោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជាអធិបតីនៃកិច្ចប្រជុំ |
នៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានលើកសរសើរចំពោះគណៈកម្មាធិការបក្ស មេបញ្ជាការនៃអង្គភាពនានាក្នុងរយៈពេលកន្លងមក បានផ្សព្វផ្សាយ និងអនុវត្តយ៉ាងហ្មត់ចត់នូវសារាចរ និងសេចក្តីណែនាំរបស់ការិយាល័យនយោបាយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងអគ្គស្នងការដ្ឋាននយោបាយ ស្តីពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមចេញឯកសារដឹកនាំ ណែនាំ និងរៀបចំការផ្សព្វផ្សាយយ៉ាងស៊ីជម្រៅ ដើម្បីបង្កើតឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាព ព្រមទាំងដឹកនាំការរៀបចំមហាសន្និបាតសម្រាប់អាណត្តិ ២០២៥-២០៣០ របស់គណៈកម្មាធិការបក្សទាំងឡាយ។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យគណៈកម្មាធិការបក្សបន្តជ្រួតជ្រាបសេចក្តីសម្រេចចិត្ត សារាចរ និងសេចក្តីណែនាំពីថ្នាក់លើ ទទួលយកទាំងស្រុងនូវមតិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ខ្លឹមសារវាយតម្លៃរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងការផ្តល់មតិរបស់ស្ថាប័នមុខងារក្នុងការបំពេញបន្ថែម និងសម្រេចសេចក្តីព្រាងឯកសារមហាសន្និបាត ដើម្បីធានាគុណភាព។ ទន្ទឹមនឹងនោះ ត្រូវបំពេញការងារផ្សព្វផ្សាយ និងអប់រំឱ្យបានល្អ ដល់កម្មាភិបាល បក្ខជន និងមហាជនក្នុងអង្គភាព ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រីកស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច រក្សាសាមគ្គីភាព ការឯកភាព រួមចំណែករៀបចំមហាសន្និបាតរបស់គណៈកម្មាធិការបក្សនៃអង្គភាពនានាប្រកបដោយជោគជ័យ។ល៕
បកប្រែដោយ Huyen Trang