ការរួមបញ្ចូលគ្នាខេត្តគឺជាលក្ខខណ្ឌមួយសម្រាប់មូលដ្ឋានទាំងពីរបង្កកម្លាំងចលករថ្មី សម្រួលដល់ការការពារជាតិ សន្តិសុខ និងការការពារមាតុភូមិ ជាពិសេសសុវត្ថិភាពនៃតំបន់ព្រំដែន និងសមុទ្រ រក្សាសណ្តាប់ធ្នាប់សង្គម បង្កើតមុខមាត់ថ្មីសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long យោងតាមការតម្រង់ទិសរបស់ខេត្ដ Dong Thap គឺ “បៃតង-ឆ្លាត-ច្នៃប្រឌិត-រក្សាអត្តសញ្ញាណវប្បធម៌” លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ប្រគល់សេចក្តីសម្រេចនិងជូនផ្កាអបអរសាទរថ្នាក់ដឹកនាំខេត្ត Dong Thap

លោករដ្ឋមន្ត្រី Phan Van Giang បានលើកឡើងថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ខេត្ត Dong Thap គួរតែកំណត់គោលដៅកំណើន GRDP ពីរខ្ទង់ ធានាឱ្យកាន់តែល្អនូវរបប គោលនយោបាយសុខុមាលភាពសង្គម លើកកំពស់គុណភាពអប់រំ សុខាភិបាល ទាក់ទាញអ្នកប៉ិនប្រសប់ លើកទឹកចិត្តការច្នៃប្រឌិត និងឆ្ពោះទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មនៃតំបន់ដីសណ្ដ Cuu Long។ ព្រមទាំងផ្តោតលើការអភិវឌ្ឍកសិកម្មតាមទិសដៅអេកូឡូស៊ី ទំនើប គុណភាពខ្ពស់ និងក្លាយជាមូលដ្ឋានឈានមុខគេក្នុងការកសាងកសិកម្មអេកូឡូស៊ី ជនបទទំនើប និងកសិករស៊ីវិល័យ ...

ដោយមានទីតាំងជាច្រកចេញចូលតំបន់ដីសណ្ដទន្លេ Cuu Long លោករដ្ឋមន្ត្រី Phan Van Giang ឲ្យដឹងថា ខេត្ត Dong Thap ចាំបាច់ត្រូវទាញយកចំណុចខ្លាំងនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដាក់ចេញដំណោះស្រាយជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចជារង្វង់ បង្កើនបណ្ដាញចរាចរណ៍ក្នុងខេត្ត  សហការជាមួយខេត្ត-ក្រុងក្នុងតំបន់ ដើម្បីកសាងផ្លូវចរាចរណ៍អន្តរខេត្ត និងអន្តរតំបន់ បង្កើតឱកាសថ្មី និងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ លើកកំពស់ទេសចរណ៍អេកូឡូស៊ី  ទេសចរណ៍វប្បធម៌ទន្លេ...

លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា "មជ្ឈិមបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះស្មារតី ការទទួលខុសត្រូវ ការចែករំលែក ការគាំទ្រ ការឯកភាពរបស់ប្រជាជនខេត្ត Tien Giang និងខេត្ដ Dong Thap ក្នុងការរួមបញ្ចូលគ្នាខេត្ដទាំងពីរ ក៏ដូចជាការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំដែរ។ ការគាំទ្រពេញទំហឹងរបស់ប្រជាជន គឺជាលក្ខខណ្ឌសំខាន់សម្រាប់ដំណើរការត្រៀមរៀបចំ និងការអនុវត្តសម្រេចបាននូវវឌ្ឍនភាព និងគុណភាព... យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងប្រពៃណីបដិវត្តន៍ ស្មារតីសាមគ្គីភាព ផ្លាស់ថ្មី និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍខ្លាំងក្លា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Dong Thap នឹងជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា លើកកំពស់សក្តានុពលនិងប្រៀបខ្លាំង រួមចំណែកដ៏សក្តិសមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្នុងដំណាក់កាលបដិវត្ដន៍ថ្មី”៕

បកប្រែដោយ Pham Diep