ទន្ទឹមនឹងនោះ មេដឹកនាំអាមេរិកក៏បានព្រមានថា វិធានការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មនឹងចូលជាធរមាន ប្រសិនបើបណ្ដាប្រទេសមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។

leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងសន្និសីទសារព័ត៌មានស្តីពីពន្ធគយនៅសេតវិមានកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ vnanet.vn)

លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា ភាគីអាមេរិកនឹងផ្ញើលិខិតជូនដំណឹងទៅដៃគូពាណិជ្ជកម្ម "ក្នុងពេលឆាប់ៗនេះ" មុនកាលកំណត់។ សហរដ្ឋអាមេរិកបានធ្វើការជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៨ និងបានចាប់ផ្ដើមការចរចាជាមួយខឿនសេដ្ឋកិច្ចជាង ២០ ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សហរដ្ឋអាមេរិកទើបតែសម្រេចបានកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងក្របខ័ណ្ឌកិច្ចព្រមព្រៀងជាមួយប្រទេសចិនប៉ុណ្ណោះ៕

តាម vovworld.vn