ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានជម្រុញប្រព័ន្ធឯករាជ្យភាពហិរញ្ញវត្ថុក្នុងតំបន់
កប.អនឡាញ - អ្នកជំនាញម៉ាឡេស៊ីចាត់ទុកថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ និងស៊ីជម្រៅរវាងបណ្ដាប្រទេសសមាជិកអាស៊ាននឹងជំរុញការកសាងប្រព័ន្ធឯករាជ្យភាពហិរញ្ញវត្ថុរបស់តំបន់ ដោយរក្សាស្ថិរភាពតម្លៃរូបិយប័ណ្ណនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ និងស៊ីជម្រៅរវាងបណ្ដាប្រទេសសមាជិកអាស៊ាន នឹងជំរុញកិច្ចខិតខំប្រឹងប្រែងកសាងប្រព័ន្ធឯករាជ្យភាពហិរញ្ញវត្ថុ ដែលមានភាពធន់នៅក្នុងតំបន់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេស និងលើកកម្ពស់ស្ថិរភាពតម្លៃរូបិយប័ណ្ណក្នុងស្រុកនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ នេះជាការចាត់ទុករបស់អ្នកជំនាញនយោបាយ Lee Pei May នៅសាកលវិទ្យាល័យឥស្លាមអន្តរជាតិម៉ាឡេស៊ី។
លោកស្រីក៏បានកត់សម្គាល់ថា នាពេលកន្លងមកនេះ អាស៊ានបាននិងកំពុងបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ពីព្រោះវានឹងជួយពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរវាងបណ្ដាប្រទេសសមាជិក ដែលជាគោលដៅសំខាន់របស់អាស៊ាន។
    |
 |
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលលើកទី ១២ នៅប្រទេសម៉ាឡេស៊ី គណៈប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាមដឹកនាំដោយលោក Nguyen Van Thang រដ្ឋមន្ត្រី និងគណៈប្រតិភូធនាគាររដ្ឋដឹកនាំដោយលោក Nguyen Duc Canh ទេសាភិបាលរង ផ្ដល់មិតយោបល់ជាច្រើនក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
លោកស្រី Lee Pei May បានផ្តល់ឧទាហរណ៍អំពីគំនិតផ្តួចផ្តើមការតភ្ជាប់ការទូទាត់ក្នុងតំបន់ (RPC) ដែលត្រូវបានលើកឡើងក្នុងបំណងបង្កើនការតភ្ជាប់ការទូទាត់រវាងបណ្ដាប្រទេសសមាជិកអាស៊ាន។ RPC មានការចូលរួមពីប្រទេសម៉ាឡេស៊ី ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន វៀតណាម ឡាវ ប្រ៊ុយណេ និងកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក ប្រព័ន្ធទូទាត់ជាតិជាច្រើនត្រូវបានតភ្ជាប់ ដូចជារវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
អាស៊ានជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកកំពុងមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន។ អ្នកជំនាញ Lee Pei May បានសង្កត់ធ្ងន់ថា ហានិភ័យនាពេលបច្ចុប្បន្នបង្ហាញថា តំបន់ត្រូវការកសាងប្រព័ន្ធឯករាជ្យភាពហិរញ្ញវត្ថុ ដែលមានភាពធន់៕
បកប្រែដោយ Thuy Anh