លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជាអធិបតីនៃកិច្ចប្រជុំស្តីពីការអនុម័តលើការត្រៀមរៀបចំមហាសន្និបាតរបស់គណៈកម្មាធិការបក្សនៃអង្គភាពនានា
កប.អនឡាញ - នារសៀលថ្ងៃទី ១ ខែកក្កដា លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ជាអធិបតីនៃកិច្ចប្រជុំស្តីពីការអនុម័តលើការត្រៀមរៀបចំមហាសន្និបាតរបស់គណៈកម្មាធិការបក្សនៃវិទ្យាស្ថាននយោបាយ និងគណៈកម្មាធិការបក្សនៃសាលានាយទាហាននយោបាយសម្រាប់អាណត្តិ ២០២៥-២០៣០។
អញ្ជើញចូលរួមកិច្ចប្រជុំមាន៖ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។
នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានទទួលស្គាល់ថា គណៈកម្មាធិការបក្សនៃវិទ្យាស្ថាននយោបាយ និងគណៈកម្មាធិការបក្សនៃសាលានាយទាហាននយោបាយ បានខិតខំប្រឹងប្រែង សម្របសម្រួលយ៉ាងសកម្ម អនុវត្តតាមការដឹកនាំ និងការណែនាំរបស់ថ្នាក់លើ និងបំពេញការងារបានល្អក្នុងការត្រៀមរៀបចំមហាសន្និបាត ដោយបានបំពេញតាមតម្រូវការលើគុណភាព និងវឌ្ឍនភាព។
    |
 |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យគណៈកម្មាធិការបក្សនៃសាលាទាំងពីរបន្តស្រាវជ្រាវ និងអនុវត្តតាមគោលដៅកសាងកងទ័ព ដើម្បីកំណត់ទិសដៅដឹកនាំក្នុងការអនុវត្តភារកិច្ចអប់រំបណ្តុះបណ្តាល យុទ្ធសាស្ត្រកសាង និងទិសដៅអភិវឌ្ឍន៍សាលានាពេលខាងមុខ។
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យគណៈកម្មាធិការបក្សនៃសាលាទាំងពីរ ទទួលយកទាំងស្រុងនូវមតិតម្រង់ទិស ការដឹកនាំរបស់ប្រតិភូនានា ហើយបន្តបំពេញបន្ថែម និងសម្រេចសេចក្តីព្រាងរបាយការណ៍នយោបាយ ដើម្បីធានាបាននូវគុណភាពខ្ពស់បំផុត។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយឱ្យបានល្អ មុនពេល អំឡុងពេល និងក្រោយមហាសន្និបាត បន្តតាមដាន និងធ្វើបច្ចុប្បន្នភាពទាន់ពេលវេលានូវការដឹកនាំ និងការណែនាំ ពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតបក្ស ដើម្បីបញ្ចប់ដំណើរការរៀបចំ និងរៀបចំមហាសន្និបាតគណៈកម្មាធិការបក្សសម្រាប់អាណត្តិ ២០២៥-២០៣០ ធានាបាននូវការគោរពតាមគោលការណ៍ បទប្បញ្ញត្តិ និងទទួលបានជោគជ័យដ៏ល្អ៕
បកប្រែដោយ Huyen Trang