គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាលជាមួយទីភ្នាក់ងារសារព័ត៌មាន
កប.អនឡាញ - នារសៀលថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានជួបសំណេះសំណាលជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសអញ្ជើញជាអធិបតីនៃជំនួបសំណេះសំណាល។