* បន្ទាប់មក លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានយោធាជាន់ខ្ពស់ "ឧត្តមសេនីយ៍ Máximo Gómez" និងចូលរួមពិធីចាក់បញ្ចាំង និងប្រគល់ភាពយន្ដឯកសារភាគទី ៤ និងភាគទី ៥ ក្រោមចំណងជើងថា “បេះដូងពីររួមចង្វាក់តែមួយ” ដែលផលិតដោយក្រសួងការពារប្រទេសវៀតណាម សហការជាមួយក្រសួងបណ្ដា​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូ អញ្ជើញដាក់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធនៅរូបសំណាកលោកប្រធានហូជីមិញនៅឧទ្យានហូជីមិញ ក្នុងរដ្ឋធានី La Habana

 

leftcenterrightdel

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សំណេះសំណាលជាមួយប្រជាជនគុយបានៅឧទ្យានហូជីមិញ ក្នុងរដ្ឋធានី La Habana

មានប្រសាសន៍នៅទីនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានយោធាជាន់ខ្ពស់ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាល។​ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អះអាងថា កងទ័ពប្រជាជនវៀតណាមគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានយោធាជាន់ខ្ពស់ជាមួយអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាម។ ព្រមទាំងត្រៀមខ្លួនជាស្រេច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរសហការ និងចែករំលែកបទពិសោធន៍ ដើម្បីបន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រ ឆ្លើយ​តបតម្រូវការ និងភារកិច្ចរបស់កងទ័ពនៃប្រទេសនីមួយៗក្នុងស្ថានភាពថ្មី។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ ខ្សែភាពយន្តឯកសារនេះមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់អំពីចំណងសាមគ្គីភាព និងមិត្តភាពដ៏កម្រមានរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម និងគុយបា។ ភាពយន្តនីមួយៗបង្ហាញយ៉ាងច្បាស់នូវការចែករំលែក ការយល់ចិត្ត និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុការពារមាតុភូមិ កសាងខឿនការការពារដ៏រឹងមាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់ភាពយន្ដឯកសារជូនក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សង្ឃឹមថា ភាពយន្តនេះនឹងត្រូវបានចាក់បញ្ចាំង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់អំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

តាមការគ្រោងទុក ឆ្នាំ ២០២៦ ក្រុមផលិតភាពយន្តនៃក្រសួងការពារប្រទេសវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាដើម្បីបន្តផលិតភាគទី ៦ ហើយខិតខំបញ្ចប់ក្នុងឱកាសខួបលើកទី១០០ នៃទិវាកំណើតរបស់មេដឹកនាំ Fidel Castro៕

បកប្រែដោយ Pham Diep