ឃុំជាប់ព្រំដែន Nhon Mai ខេត្ត Nghe An មានផ្ទៃដីដ៏ធំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សំណង់ស៊ីវិលនៅមានកម្រិតនៅឡើយ។ ប្រជាជននៅតំបន់នោះភាគច្រើនជាជនជាតិភាគតិច កម្រិតនៃការយល់ដឹងមិនស្មើគ្នា ជីវភាពរស់នៅនៅតែលំបាក។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុវត្តគោលនយោបាយវិនិយោគរបស់បក្ស រដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មុខមាត់នៃតំបន់ព្រំដែនបានផ្លាស់ប្តូរជាច្រើន។ រួមជាមួយអាជ្ញាធរមូលដ្ឋាន កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Nhon Mai បានរួមចំណែកជាច្រើនក្នុងការជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

leftcenterrightdel
កងទ័ពការពារព្រំដែន និងប្រជាជនបញ្ជូនសម្ភារៈដើម្បីសាងសង់ផ្ទះមហាសាមគ្គី

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ប៉ុស្តិ៍ការពារព្រំដែន Nhon Mai ទទួលបានការជួយឧបត្ថម្ភជាង ៧.៥ ពាន់លានដុងពីសប្បុរសជន ដើម្បីសាងសង់សំណង់ស៊ីវិល និងបង្កើតការងារសម្រាប់ប្រជាជន។ ទន្ទឹមនឹងការទទួលជំនួយថវិកា កម្មាភិបាល និងយុទ្ធជននៃអង្គភាពបានចូលរួមការសាងសង់ផ្ទះជូនជនក្រីក្រ ស្ពាន និងផ្លូវថ្នល់។

លោកវរសេនីយ៍ទោ Nguyen Van Thuong ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Nhon Mai បានឲ្យដឹងថា ក្នុងការបំពេញភារកិច្ច គណៈកម្មការបញ្ជាការរបស់អង្គភាពតែងតែសង្កត់ធ្ងន់ថា ត្រូវតែរួមជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនានាដើម្បីលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ពឹងផ្អែកលើកម្លាំងប្រជាជនដើម្បីការពារព្រំដែន។ យើងមានវិធានការជាច្រើនដើម្បីសាងសង់សំណង់ស៊ីវិល បង្កើតការងារសម្រាប់ប្រជាជននៅមូលដ្ឋាន។

រហូតមកដល់ពេលនេះ អង្គភាពនានានៃកងទ័ពការពារព្រំដែនបានសហការជាមួយបណ្ដាអង្គការ បុគ្គល និងអាជ្ញាធរមូលដ្ឋាន សាងសង់ផ្ទះមហាសាមគ្គី ២៥ ខ្នង ស្ពានចំនួន៣ ថ្នាក់រៀនចំនួន៦ សំណង់ទឹកស្អាត ហើយឧបត្ថម្ភដល់សិស្សចំនួន ១៣ នាក់ដែលមានស្ថានភាពលំបាក។

leftcenterrightdel
ប្រជាពលរដ្ឋនៅមូលដ្ឋានសប្បាយរីករាយក្នុងការប្រើប្រាស់គម្រោងផ្គត់ផ្គង់ទឹកស្អាតដែលប្រគល់ដោយកងទ័ពការពារព្រំដែន និងសប្បុរសជន

ប៉ុស្តិ៍ការពារព្រំដែន Nhon Mai បានផ្តល់ថវិកាជំនួយ បញ្ជូនកម្មាភិបាលទៅជួយគ្រួសារចំនួន ៤ គ្រួសារនៅមូលដ្ឋាន ក្នុងការកសាងគំរូធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព នាំមកនូវប្រាក់ចំណេញជាង ៥០ លានដុងជារៀងរាល់ឆ្នាំ គ្រួសារទាំង៤ បានស្ម័គ្រចិត្តលុបចេញពីបញ្ជីគ្រួសារក្រីក្រនៅមូលដ្ឋាន។

លោក Mac Van Nguyen លេខាគណៈកម្មាធិការបក្សឃុំ Nhon Mai បានឲ្យដឹងថា កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែន ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រំដែន និងក្តាប់ស្ថានការណ៍នៅមូលដ្ឋាន។ ពួកគេតែងតែទទួលបានការជឿទុកចិត្តរបស់ប្រជាជន ហើយក្លាយជា “ទីបង្អែក” ដ៏សំខាន់បំផុតសម្រាប់អាជ្ញាធរ និងប្រជាជននៅមូលដ្ឋាន។

ក្នុងស្មារតី ទំនួលខុសត្រូវ និងការសាងសង់សំណង់ជាក់ស្តែងដើម្បីជួយប្រជាជន កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Nhon Mai កំពុងលើកតម្កើងរូបភាពរបស់កហទ័ពលោក អ៊ំ ហូ នៅតំបន់ជួបការលំបាក៕

បកប្រែដោយ Thuy Anh