leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានប្រសាសន៍ក្នុងសន្និសីទ

សន្និសីទបានប្រព្រឹត្តទៅតាមការជួបជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅទីក្រុងហាណូយ និងទីកន្លែងផ្សេងទៀតនៅក្នុងកងទ័ពទាំងមូល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ និងកោតសរសើរចំពោះស្ថាប័ន អង្គភាពនានាដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តភារកិច្ច និងសកម្មភាពសំខាន់ៗទាក់ទងនឹងការងារសមហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទដែលប្រព្រឹត្តទៅនៅនាយកដ្ឋានទាក់ទងការបរទេស ក្រសួងការពារប្រទេស

ទាក់ទិននឹងទិសដៅ និងភារកិច្ចក្នងឆមាសទី១នៃឆ្នាំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ស្ថាប័ន អង្គភាពនានាត្រូវបន្តសិក្សាស្វែងយល់យ៉ាងម៉ត់ចត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដើម្បីអនុវត្តការងារសមហរណកម្ម​អន្តរជាតិ និងការទូតការពារជាតិដោយស្មារតីប្តេជ្ញាចិត្ត។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានស្នើឱ្យបន្តការច្នៃប្រឌិត និងលើកកំពស់ប្រសិទ្ធភាពនៃការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ដោយផ្តោតលើសកម្មភាពសហប្រតិបត្តិការសំខាន់ៗ។ រៀបចំយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាការទូតការពារជាតិ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ បម្រើឱ្យបានល្អនូវសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ព្រមទាំងព្រឹត្តិការណ៍ និងសកម្មភាពកម្រិតខ្ពស់លើបណ្តាញយោធា-ការពារជាតិក្នុងក្របខ័ណ្ឌអាស៊ាន។ ជំរុញកំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងទំនាក់ទំនងអន្តរជាតិ និងការទូតការពារជាតិ...

បកប្រែដោយ Thanh Cong