ហាត់សមបឋមថ្នាក់រដ្ឋនៃពិធីដង្ហែក្បួនព្យុះហយាត្រាក្នុងឱកាសខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា
កប.អនឡាញ - នាយប់ថ្ងៃទី ២៧ ខែសីហា នៅទីលាន Ba Dinh (ទីក្រុងហាណូយ) បានប្រព្រឹត្ដទៅកម្មវិធីហាត់សមបឋមថ្នាក់រដ្ឋនៃពិធីដង្ហែក្បួនក្នុងឱកាសខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម (បេសកកម្ម A80)។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងដឹកនាំកម្មវិធីហាត់សមបឋម។