ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង កងទ័ព និងកងជីវពល បានទៅផ្ទះនីមួយៗ ដើម្បីជម្លៀសប្រជាជន និងទ្រព្យសម្បត្តិចេញពីតំបន់លិចទឹក និងតំបន់ដែលប្រឈមនឹងការបាក់ដី។ ក្រោយខ្យល់ព្យុះឆ្លងហួសទៅ នាយទាហាន និងយុទ្ធជននៃអង្គភាពទាំងឡាយបានសាងសង់ផ្ទះ សាលារៀន មណ្ឌលសុខភាពឡើងវិញ ប្រមូលដើមឈើ បញ្ជូនស្បៀងអាហារ និងទឹកពិសា ទៅកាន់តំបន់ដាច់ស្រយាល។ល៕

leftcenterrightdel
កងទ័ព និងកងជីវពលខេត្ត Ha Tinh នាំយកទូកនេសាទទៅកាន់កំពង់ផែនេសាទ Xuan Hoi ដើម្បីបញ្ចៀសខ្យល់ព្យុះ

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Ha Tinh ជួយលោក Hoang Van Chuong នៅភូមិ Ke Lat ឃុំ Co Dam ដឹកជញ្ជូនស្រូវប្រហែល ១០០ តោនដែលត្រូវបានលិចទឹក

leftcenterrightdel
បញ្ជាការដ្ឋានការពារតំបន់លេខ៣ - Quy Chau (បញ្ជាការដ្ឋានយោធាខេត្ត Nghe An) ជម្លៀសប្រជាជនចេញពីតំបន់លិចទឹក

leftcenterrightdel
 

leftcenterrightdel
នាយទាហាន និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Nghe An សម្អាតដើមឈើដែលដួលរលំ

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Ha Tinh ជួយសាលាបឋមសិក្សា Dinh Ban (ឃុំ Thach Khe) ជម្នះផលវិបាកដោយសារខ្យល់ព្យុះលេខ៥

leftcenterrightdel
គ្រូពេទ្យយោធារបស់ប៉ុស្តិ៍ការពារព្រំដែន Ra Mai (កងទ័ពការពារព្រំដែន Quang Tri) ពិនិត្យសុខភាពជូនប្រជាជន

បកប្រែដោយ Thuy Anh