leftcenterrightdel
 
leftcenterrightdel
ផែនយុទ្ធោបករណ៍ដង្ហែក្បួនឆ្លងកាត់វេទិកា

នៅការហាត់សមរួមគ្នា បន្ទាប់ពីអនុវត្តពិធីការ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានអនុគណៈកម្មាធិការរៀបចំដង្ហែក្បួនព្យុហយាត្រា ផែនសញ្ញាជាតិ ផែទង់បក្ស និងផែនទង់មាតុភូមិ រថយន្តដង្ហែរូបថតលោកប្រធានហូជីមិញ ផែនគំរូតំណាងឱ្យសញ្ញាសម្គាល់ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រថយន្តបញ្ជា ក្រុមរថយន្តដង្ហែទង់ជ័យប្តេជ្ញាឈ្នះ ផែនកិត្តិយសអង្គភាពទ័ព ផែនតន្ត្រីយោធានារី ផែនអង្គភាពទ័ព កងកម្លាំង និងយានជំនិះ កាំភ្លើងធំ ឧបករណ៍ និងមធ្យោបាយរបស់កងទ័ព និងនគរបាល ផែនយោធានៃបណ្តាប្រទេសរួមមាន៖ សហព័ន្ធរុស្សី ឡាវ កម្ពុជា... និងផែនដង្ហែក្បួន ដែលតំណាងឱ្យកងកម្លាំង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជនរួមជាតិវៀតណាមនៅឯបរទេស បានដង្ហែក្បួនឆ្លងកាត់វេទិកាតាមសេណារីយ៉ូ និងកម្មវិធីនៃពិធី។

leftcenterrightdel
 
leftcenterrightdel
ផែនដង្ហែក្បួនព្យុហយាត្រាធានាបាននូវឯកសណ្ឋាន និងសោភ័ណភាព

នេះជាលើកដំបូងហើយដែលប្រព្រឹត្តទៅការហាត់សមដង្ហែក្បួនព្យុហយាត្រារួមគ្នានៅទីលាន Ba Dinh។ មានប្រសាសន៍នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ដែលបានចូលរួមការហ្វឹកហាត់ ការហាត់សមដង្ហែក្បួនព្យុហយាត្រារួមគ្នាដើម្បីបម្រើភារកិច្ច A80។

leftcenterrightdel
 
leftcenterrightdel
ប្រជាជនយ៉ាងច្រើនកុះករទស្សនា និងអបអរសាទរចំពោះកងកម្លាំងបំពេញភារកិច្ច A80

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យផែន និងកងកម្លាំងនានា លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលទ្ធផលដែលសម្រេចបាន បន្តហ្វឹកហាត់ និងរៀបចំឱ្យបានល្អលើគ្រប់វិស័យ ដើម្បីឱ្យការហាត់សម និងការហាត់សមបឋមនាពេលខាងមុខ ជាពិសេសការហាត់សមថ្នាក់រដ្ឋ និងអនុវត្តដង្ហែក្បួនព្យុហយាត្រានៅក្នុងពិធីរំលឹកខួបនាព្រឹកថ្ងៃទី២ ខែកញ្ញា ធានាបាននូវគុណភាពល្អបំផុត សក្តិសមនឹងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ៕

បកប្រែដោយ Huyen Trang