leftcenterrightdel
កងកម្លាំងត្រៀមកសាងបន្ទាយ កន្លែងស្នាក់នៅ និងធ្វើការ

ក្នុងប៉ុន្មានថ្ងៃដំបូងនៅតំបន់ Abyei របស់សមាជិកក្រុមទ័ពជាងលេខ ៤ វៀតណាម ក៏ជាថ្ងៃដែលពួកគេត្រូវប្រឈមមុខនឹងបញ្ហាប្រឈមដំបូងដោយសារតែលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ហានិភ័យនៃការរីករាលដាលជំងឺ និងកង្វះសម្ភារៈបរិក្ខារ។ ទន្ទឹមនឹងនោះ ហានិភ័យសន្តិសុខ និងសុវត្ថិភាពដោយសារជម្លោះ និងអស្ថិរភាពនយោបាយនៅក្នុងតំបន់។

ក្នុងគ្រាលំបាកនោះ ការប្ដេជ្ញាចិត្តបន្តបំពេញបេសកកម្មរក្សាសន្តិភាព និងបំពេញបេសកកម្មអន្តរជាតិរបស់ក្រុមកាន់តែកើនឡើង។ លោកវរសេនីយ៍ទោ Trinh Van Cuong ប្រធានក្រុមទ័ពជាងលេខ ៤ បានចែករំលែកថា៖ “ទោះបីយើងបានទទួលការហ្វឹកហ្វឺនយ៉ាងហ្មត់ចត់ ប៉ុន្តែនៅពេលមកដល់ទីនេះ យើងទើបស្គាល់អារម្មណ៍ពីអាកាសធាតុដ៏តឹងរឹង ការរស់នៅ និងលក្ខខណ្ឌការងារនៅតំបន់ Abyei ដូច្នេះហើយ ក្រុមបានប្តេជ្ញាចិត្តលើកកម្ពស់ស្មារតីសាមគ្គីភាព ជំនះពុះពាររាល់ការលំបាក លើកកំពស់ជំនាញវិជ្ជាជីវៈ និងសមត្ថភាពដើម្បីអនុវត្ដប្រកបដោយជោគជ័យនូវភារកិច្ចដែលប្រគល់ឲ្យ"។

leftcenterrightdel
ក្រុមទ័ពជាងលេខ ៤ ជួសជុល និងកែលម្អផ្លូវដែលបាក់ស្រុតដោយសារភ្លៀងទឹកជំនន់

លោកវរសេនីយ៍ទោ Trinh Van Cuong លើកឡើងថា បន្ទាប់ពីរៀបចំឧបករណ៍ និងគ្រឿងចក្រ  ក្រុមទ័ពជាងលេខ ៤ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់អនុវត្ដភារកិច្ចថ្មីនៅស្ថានបេសកកម្ម UNISFA។ ក្រុមនឹងផ្តោតលើការកសាងបន្ទាយ ថែរក្សា និងរៀបចំកន្លែងដាំដុះ ដើម្បីធានាឲ្យបាននូវបន្លែសម្រាប់អង្គភាព។

leftcenterrightdel
ជួបសំណេះសំណាលជាមួយកុមារនៅតំបន់ Abyei 

លោកវរសេនីយ៍ទោ Nguyen Van Cong ប្រធាននយោបាយនៃក្រុមទ័ពជាងលេខ៤ បានចែករំលែកថា៖ “យើងមកតំបន់ Abyei ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងបំណងចង់ផ្សព្វផ្សាយរូបភាពវៀតណាមស្រលាញ់សន្តិភាព រូបភាពដ៏ល្អរបស់កងទ័ពលោកអ៊ំ ហូ  ភាពរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាមដល់មិត្តអន្តរជាតិ”៕

បកប្រែដោយ Thanh Cong