ក្នុងឱកាសចូលរួមសន្និសីទពិភពលោកស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសអេស្ប៉ាញ លោក Nguyen Van Hung  រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នាពេលថ្មីៗនេះបានទៅទស្សនកិច្ច និងធ្វើការជាមួយអង្គការទេសចរណ៍អង្គការសហប្រជាជាតិ (UN Tourism)។

leftcenterrightdel
លោករដ្ឋមន្ត្រី Nguyen Van Hung ជូនអំណោយដល់លោក Beka Jakeli ប្រធានគណៈកម្មការកិច្ចការបរទេស នៃ UN Tourism

លោក Beka Jakeli  បានឲ្យដឹងថា UN Tourism វាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាម ដោយអះអាងថា វៀតណាមបានបង្ហាញតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ តែងតែរៀបចំព្រឹត្តិការណ៍សំខាន់ៗនៃទេសចរណ៍ពិភពលោកនិយាយដោយឡែក និងទេសចរណ៍ UN និយាយរួម។ ជាពិសេសក្នុងខែធ្នូ ឆ្នាំ ២០២៤ វៀតណាមបានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗចំនួនពីរនៃ UN Tourism នោះគឺកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក លើកទី ២  និងសន្និសីទអន្តរជាតិលើកទី ១ ស្តីពីទេសចរណ៍ជនបទ។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ទេសចរណ៍ វេជ្ជសាស្រ្ដ ការថែទាំសុខភាព; អនុវត្តផែនការទេសចរណ៍ក្នុងបរិបទដែលវៀតណាមបានបញ្ចប់ដំណើរការរៀបចំឡើងវិញនូវព្រំប្រទល់រដ្ឋបាលខេត្ត ក្រុងទូទាំងប្រទេស។ ការលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍តាមរយៈវេទិកា ទាញយកផលប្រយោជន៍ពីវឌ្ឍនភាព និងសមិទ្ធិផលក្នុងការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការក្នុងដំណើរការស្រាវជ្រាវ វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីទេសចរណ៍។ល៕

បកប្រែដោយ Duy Hoan