លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

ភាគីអន្ដរជាតិអញ្ជើញចូលរួមមានលោកស្រី Gillian Elizabeth Bird ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំវៀតណាម តំណាងស្ថានអគ្គកុងស៊ុលនៃប្រទេសមួយចំនួននៅទីក្រុងហូជីមិញ អនុព័ន្ធយោធានៃប្រទេសមួយចំនួននៅវៀតណាម និងតំណាងអង្គការអន្តរជាតិមួយចំនួន។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធី

ការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិលើកនេះ កងពេទ្យកម្រិត ២ លេខ៧ មានកម្មាភិបាលនិងបុគ្គលិកចំនួន ៦៣ នាក់ និងក្រុមទ័ពជាងលេខ៤ មានកម្មាភិបាល និងបុគ្គលិកចំនួន ១៨៤ នាក់។ សមាជិកចូលរួមបំពេញបេសកកម្មលើកនេះ សុទ្ធតែត្រូវបានជ្រើសរើសពីអង្គភាពនានាដែលមានសមត្ថភាពជំនាញខ្ពស់ និងបានបញ្ចប់យ៉ាងល្អនូវខ្លឹមសារ និងកម្មវិធីហ្វឹកហ្វឺនស្របតាមស្តង់ដារអង្គការសហប្រជាជាតិ។

មានប្រសាសន៍ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដៃគូអន្តរជាតិ និងប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក ដែលបានជួយគាំទ្រយ៉ាងធំធេងដល់វៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ និងបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមលើកកម្ពស់តួនាទីកាន់តែល្អរបស់ប្រទេស​មួយដែលចូលរួមយ៉ាងសកម្ម  និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លើកទឹកចិត្តកម្មាភិបាលនិងបុគ្គលិកនៃបណ្ដាអង្គភាពទៅបំពេញបេសកកម្មរក្សាសន្ដិភាព

 

leftcenterrightdel
កម្មាភិបាលនិងបុគ្គលិកនៃក្រុមវិស្វកម្មលេខ៤ ចេញដំណើរទៅបំពេញបេសកកម្ម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យអង្គភាពនានាត្រូវលើកកំពស់គុណភាពនៃការត្រៀមរៀបចំកងកម្លាំង និងហ្វឹកហ្វឺនគ្រប់ផ្នែក។ យកចិត្តទុកដាក់លើការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំង ទន្ទឹមនឹងនោះ ជំរុញស្មារតីស្វ័យភាព ខ្លួនទីពឹងខ្លួន មោទនភាពជាតិ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមិត្ត ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការងារ។ ជាមួយគ្នានោះ ចាំបាច់ត្រូវបង្កើនការឃោសនា និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មិត្តអន្តរជាតិអំពីរូបភាពទឹកដី និងប្រជាជនវៀតណាម ជាពិសេសការរួមចំណែករបស់វៀតណាមចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា “យោធិនម្នាក់ៗមិនត្រឹមតែបំពេញល្អនូវការងាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជា “បេសកជនសន្តិភាព” នៅស្ថានបេសកកម្មអង្គការសហប្រជាជាតិ និងប្រទេសសាមីផងដែរ បន្តលើកកម្ពស់ប្រពៃណីនិងអត្ដចរិតកងទ័ពលោកអ៊ំ ហូ “ជួយមិត្តគឺជួយខ្លួនឯង” បំពេញភារកិច្ចបានល្អ សក្តិសមជាមួយក្ដីទុកចិត្ត និងស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន។ រីកសាយភាយរូបភាពស្រស់ស្អាតរបស់ទឹកដី និងប្រជាជនវៀតណាមស្រឡាញ់សន្ដិភាពក្នុងក្រសែភ្នែកប្រជាជននិងមិត្តអន្តរជាតិ”៕

បកប្រែដោយ Pham Diep