បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួងការពារប្រទេស
កប.អនឡាញ - នាថ្ងៃទី ២២ ខែកញ្ញា ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារធ្វើបរិវត្តកម្មឌីជីថលដំណាក់កាល ២០២១-២០២៥ និងភារកិច្ច និងទិសដៅសំខាន់ៗសម្រាប់ដំណាក់កាល ២០២៦-២០៣០។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។