ក្នុងដំណើរទស្សនកិច្ចការងារនៅម៉ុងហ្គោលីពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Bukhchuluun Purevdorj អនុប្រធានរដ្ឋសភាម៉ុងហ្គោលី ជួបសវនាការជាមួយ លោក D. Amarbayasgalan ប្រធានរដ្ឋសភាម៉ុងហ្គោលី ទទួលជួបជាមួយលោកស្រី Judagiin Bayarmaa ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ុងហ្គោលី-វៀតណាម ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅម៉ុងហ្គោលី និងបានទៅទស្សនកិច្ចនៅសាលាលេខ១៤ដែលដាក់ឈ្មោះលោកប្រធានហូជីមិញ។

leftcenterrightdel
លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម និង លោក Dashzegve Amarbayasgalan ប្រធានរដ្ឋសភាម៉ុងហ្គោលី ។ រូបថត៖ VNA

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភាម៉ុងហ្គោលី នាថ្ងៃទី ១ តុលា នៅទីក្រុង Ulaanbaatar លោក Tran Quang Phuong និងថ្នាក់ដឹកនាំរដ្ឋសភាម៉ុងហ្គោលីបានវាយតម្លៃថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ម៉ុងហ្គោលី ស្ថិតក្នុងដំណាក់កាលល្អបំផុតបន្ទាប់ពីរយៈពេល ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៥៤-២០២៤) និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនិងជាក់ស្តែង បន្ទាប់ពីរ១ឆ្នាំបង្កើតក្របខ័ណ្ឌភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបរវាងលោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម និង លោក Dashzegve Amarbayasgalan ប្រធានរដ្ឋសភាម៉ុងហ្គោលី  រូបថត៖ VNA

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីអនុវត្តនិងអនុម័តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសម៉ុងហ្គោលីក្នុងខែកញ្ញា ឆ្នាំ ២០២៤ បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការនៃសភាប្រទេសទាំងពីរ និងបទពិសោធន៍នីតិបញ្ញត្តិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម វប្បធម៌ អប់រំ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ការដឹកជញ្ជូន រ៉ែ។ល។

leftcenterrightdel
លោក Tran Quang Phuong អនុប្រធានរដ្ឋសភា​វៀតណាមទទួលជួបលោកស្រី Judagiin Bayarmaa ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ុងហ្គោលី-វៀតណាម ។ រូបថត៖ Quang Hung/VNA

យល់ស្របនឹងមតិយោបល់ររបស់អនុប្រធានរដ្ឋសភាម៉ុងហ្គោលីថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមិនទាន់ស័ក្កសមនឹងសក្តានុពលនោះ លោក Tran Quang Phuong  បានឲ្យដឹងថា ប្រទេសទាំងពីរមានរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចបំពេញបន្ថែម និងមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងកែច្នៃកសិកម្ម។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនពលករដែលមានគុណភាពខ្ពស់ទៅធ្វើការនៅប្រទេសម៉ុងហ្គោលី ក៏ដូចជាត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្តីពីការលើកទឹកចិត្ត និងការពារការវិនិយោគរវាងវៀតណាម និងម៉ុងហ្គោលី៕

បកប្រែដោយ Duy Hoan