ក្នុងសុន្ទរកថាបើក លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានចាត់ទុកថា សិក្ខាសាលានេះ គឺជាព្រឹត្តិករណ៍មួយក្នុងចំណោមព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាមេរិក (១៩៩៥-២០២៥)។

នេះគឺជាឱកាសសម្រាប់អ្នកប្រាជ្ញ អ្នកការទូត និងអ្នកស្រាវជ្រាវផ្លាស់ប្តូរ និងវាយតម្លៃសមិទ្ធិផល លទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកលើវិស័យជាច្រើន ដូចជា៖ នយោបាយ - ការបរទេស សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការពារជាតិ - សន្តិសុខ ជំនះផលវិបាកនៃសង្គ្រាម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា វប្បធម៌ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន... ហើយវាយតំលៃនូវយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក វិភាគលើកាលានុវត្តភាព និងបញ្ហាប្រឈមដែលប៉ះពាល់ដល់ចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូចូលរួមសិក្ខាសាលា

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានស្តាប់អ្នកជំនាញ អ្នកប្រាជ្ញជាតិ និងអន្តរជាតិ បង្ហាញរបាយការណ៍ ស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក រួមទាំងគម្រោងស្រាវជ្រាវនៃមជ្ឈមណ្ឌលខាងកើត - ខាងលិចដែលមានចំណងជើងថា “វៀតណាមជាដៃគូសំខាន់របស់អាមេរិក អាមេរិកជាដៃគូសំខាន់របស់វៀតណាម”។

ស្តីអំពីខ្លឹមសារនៃគម្រោងស្រាវជ្រាវនេះ លោកបណ្ឌិត Satu Limaye អនុប្រធានមជ្ឈមណ្ឌលខាងកើត - ខាងលិច នាយកមជ្ឈមណ្ឌលខាងកើត - ខាងលិចនៅទីក្រុង Washington (អាមេរិក) បានឲ្យដឹងថា ទំនាក់ទំនងអាមេរិក-វៀតណាមមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលបីទស្សវត្សរ៍កន្លងមក តាមរយៈការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងគោលដៅរួមក្នុងតំបន់។

សហរដ្ឋអាមេរិក និងវៀតណាមក៏សហការក្នុងការដោះស្រាយបញ្ហាប្រឈមរួមដូចជា ការសង្គ្រោះបន្ទាន់ក្នុងពេលមានគ្រោះមហន្តរាយ សុខាភិបាល និងកិច្ចខិតខំប្រឹងប្រែងជំនះផលវិបាកក្រោយសង្គ្រាម។ ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរក្នុងការសិក្សា និងការផ្លាស់ប្តូរវប្បធម៌បានបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ សិស្សនិងនិស្សិតវៀតណាមជាង ៣០,០០០ នាក់កំពុងសិក្សានៅសាលានានារបស់សហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ហើយជនជាតិវៀតណាមចំនួន ១៣៥,០០០ នាក់បានធ្វើដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ ដោយរួមចំណែកចំនួន ១.៧ ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក។ ជនជាតិអាមេរិកជិត ៧៨០,០០០ នាក់បានធ្វើដំណើរទេសចរណ៍នៅវៀតណាមនៅឆ្នាំ២០២៤។

យោងតាមលោកបណ្ឌិត Satu Limaye តាមរយៈទំនាក់ទំនងភាពជាដៃគូលើវិស័យជាច្រើន សហរដ្ឋអាមេរិក និងវៀតណាមមិនត្រឹមតែរួមចំណែកដល់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងជំរុញអនាគតនៃកំណើន និងវិបុលភាពរួមផងដែរ៕

បកប្រែដោយ Thuy Anh