មេដឹកនាំប្រទេសនានាចូលរួមរំលែកទុក្ខចំពោះការខូចខាតដោយសារខ្យល់ព្យុះទីហ្វុងលេខ១០ (Bualoi)
កប.អនឡាញ - លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានផ្ញើសាររំលែកទុក្ខជូនលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដោយសម្តែងការចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅ។
បន្ទាប់ពីបានទទួលដំណឹងថា ខ្យល់ព្យុះទីហ្វុង Bualoi បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន ទ្រព្យសម្បត្តិ និងផលដំណាំនៅក្នុងខេត្តភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានផ្ញើសាររំលែកទុក្ខជូន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដោយសម្តែងការចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅ។
    |
 |
ខ្យល់ព្យុះទីហ្វុងលេខ១០ (Bualoi) បង្កការជន់លិចក្នុងមូលដ្ឋានជាច្រើន (រូបថត៖ VOV) |
តាមរយៈលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគ្រួសារជនរងគ្រោះ ដែលអះអាងថា ឡាវ ទោះក្នុងកាលៈទេសៈណាក៏ដោយ នឹងប្រកៀកស្មាជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមជានិច្ច។ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាលវៀតណាម ក្រសួង ស្ថាប័ននានាពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាននោះ ប្រជាជនវៀតណាមនឹងជំនះរាល់ការលំបាក ហើយជីវភាពរស់នៅរបស់ប្រជាជន និងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនឹងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ។
លោក Miguel Díaz-Canel លេខាទីមួយ នៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា បានផ្ញើសាររំលែកទុក្ខ ជូនប្រជាជនវៀតណាម។ លោក Daniel Ortega Saavedra ប្រធានាធិបតីនីការ៉ាហ្គា និងលោក Rosario Murillo សហប្រធានាធិបតី បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូន លោក To Lam អគ្គលេខាបក្ស និង លោក Luong Cuong ប្រធានរដ្ឋ។ លោក Miguel Mejía អគ្គលេខាបក្សចលនាឆ្វេងនិយម Dominican (MIU) បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនបក្សកុម្មុយនិស្តវៀតណាម និងលោក To Lam អគ្គលេខាបក្ស៕
បកប្រែដោយ Duy Hoan