អញ្ជើញចូលរួមពិធីមានតំណាងក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននានានៃប្រទេសវៀតណាម ព្រមទាំងតំណាងស្ថានបេសកកម្មការទូតប្រចាំវៀតណាមផងដែរ។ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចូលរួមក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស។
ថ្លែងក្នុងពិធី លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង Choi Young Sam បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២២។ ព្រមទាំងលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង Choi Young Sam បញ្ជាក់ថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើន។
លោកឯកអគ្គរដ្ឋទូត Choi Young Sam បានសម្តែងនូវការជឿជាក់ថា ដោយមានការឯកភាពគ្នាពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូងនឹងបន្តកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកជំហានថ្មីក្នុងទំនាក់ទំនងទ្វេភាគី។
លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ព្រមទាំងអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព និងយូរអង្វែង ស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកផងដែរ។
បកប្រែដោយ Pham Diep
Type the code from the image