មន្ទីរពេទ្យកម្រិត២ លេខ៧ ទៅដល់ប្រទេសស៊ូដង់ខាងត្បូងបន្តបេសកកម្មរក្សាសន្តិភាព
កប.អនឡាញ - បន្ទាប់ពីធ្វើដំណើរជាង ១០,០០០ គីឡូម៉ែត្រ យន្តហោះ C17 របស់កងទ័ពជើងអាកាសអូស្ត្រាលី ដែលដឹកកម្មាភិបាល និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកម្រិត២ លេខ៧ របស់វៀតណាមចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Juba ប្រទេសស៊ូដង់ខាងត្បូង។
កម្មាភិបាល និងបុគ្គលិកនៃមន្ទីរពេទ្យកម្រិត២ លេខ៧ បានទៅកាន់ Bentiu ហើយទទួលបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិបន្តពីមន្ទីរពេទ្យកម្រិត២ លេខ៦ របស់វៀតណាម។ ភ្លាមៗបន្ទាប់ពីទៅដល់ Bentiu ថ្នាក់ដឹកនាំមន្ទីរពេទ្យកម្រិត២ លេខ៧ បានដឹកនាំការបំពេញភារកិច្ច ជាពិសេសទទួលបានបេសកកម្មពីមន្ទីរពេទ្យកម្រិត២ លេខ៦។
    |
 |
សមាជិកនៃមន្ទីរពេទ្យកម្រិត២ លេខ៧ មកដល់រដ្ឋធានី Juba ប្រទេសស៊ូដង់ខាងត្បូង |
នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា (ម៉ោងមូលដ្ឋាន) កិច្ចប្រជុំប្រគល់ភារកិច្ចរវាងមន្ទីរពេទ្យកម្រិត២ លេខ៦ និងមន្ទីរពេទ្យកម្រិត២ លេខ៧ បានប្រព្រឹត្តទៅ។ ក្រុមទាំងពីរបានឯកភាពគ្នាលើផែនការនិងវិធីសាស្រ្តនៃការប្រគល់ភារកិច្ច។ ការប្រគល់ភារកិច្ចនេះត្រូវបានធ្វើឡើងក្នុងទម្រង់ទាំងការប្រគល់ឯកសារ និងការណែនាំដោយផ្ទាល់ក្នុងការបំពេញភារកិច្ច រួមចំណែករក្សាសកម្មភាពពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យកម្រិតទី២ របស់វៀតណាម។ នៅព្រឹកថ្ងៃដដែលនេះ មន្ទីរពេទ្យកម្រិត២ លេខ៧ បានទទួល និងពិនិត្យជូនអ្នកជំងឺដំបូង ដែលជានាយទាហានមានឈ្មោះ Hasan Ashfaque Ragih សញ្ជាតិឥណ្ឌា។
ទន្ទឹមនឹងការទទួលបានសម្ភារៈបរិក្ខារ និងភារកិច្ចជំនាញ មន្ទីរពេទ្យជាន់ទី២ លេខ៧ បានទទួលតំបន់បង្កបង្កើនផល ដោយបន្តពង្រីកគំរូបង្កបង្កើនផល ដើម្បីធានាបាននូវប្រភពបន្លែបៃតងសម្រាប់អង្គភាព៕
បកប្រែដោយ Thuy Anh