លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងតំណាងស្ថាប័ន និងអង្គភាពមួយចំនួន; លោកវរសេនីយ៍ឯក Michael Willem Jansen អនុព័ន្ធយោធាអូស្ត្រាលី; និងសហការី និងសាច់ញាតិរបស់កម្មាភិបាល និងបុគ្គលិក នៃកងពេទ្យកម្រិត២ លេខ៦ បានអញ្ជើញមកទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang និងគណៈប្រតិភូ អញ្ជើញ​ទទួលស្វាគមន៍កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៦ នៅព្រលានយន្តហោះ

ថ្លែងមតិក្នុងពិធីស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី​ Pham Manh Thang បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផលដែលកងពេទ្យកម្រិត២ លេខ៦ សម្រេចបានក្នុងអំឡុងបំពេញបេសកកម្មរបស់ខ្លួននៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានសម្តែងនូវសេចក្តីរីករាយដែលកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២លេខ៦ បានទទួលមរតក និងលើកតម្កើងប្រពៃណី និងបទពិសោធន៍របស់អង្គភាពជំនាន់មុន លើកកម្ពស់ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងជំនះរាល់ការលំបាកក្នុងការថែរក្សា និងលើកកម្ពស់គុណភាពនៃការពិនិត្យ និងព្យាបាល ហើយបានបញ្ចប់ភារកិច្ចវេជ្ជសាស្រ្ត និងកិច្ចការបរទេសការពារជាតិយ៉ាងល្អប្រសើរ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះរូបភាពរបស់កងទ័ពលោក អ៊ំ ហូ - ពេទ្យយោធាវៀតណាមក្នុងដួងចិត្តមិត្តអន្តរជាតិ។

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃពិធីស្វាគមន៍

ជាមួយនឹងការរួមចំណែកឆ្នើមក្នុងការងារវិជ្ជាជីវៈ កិច្ចការបរទេស និងការងារចលនាមហាជននៅបេសកកម្មស៊ូដង់ខាងត្បូង កងពេទ្យកម្រិត២ លេខ៦ ត្រូវបានអគ្គបញ្ជាការបេសកកម្មទទួលស្គាល់ និងផ្តល់រង្វាន់ជាច្រើនលើក ដោយហេតុនេះ រួមចំណែកក្នុងការបញ្ជាក់នូវកិត្យានុភាព  និងមុខមាត់របស់កងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan