លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅ UAE ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍរបស់ UAE និយាយរួម និងទីក្រុងឌូបៃនិយាយដោយឡែក ជាពិសេសក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេចំនួនពីរក្នុងតំបន់ និងនៅលើពិភពលោក គឺទីផ្សារសកល Abu Dhabi (ADGM) និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC)។

leftcenterrightdel
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយលោក Maktoum bin Mohammed bin Rashid Al Maktoum ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ UAE (រូបថត៖ vnanet.vn)

លោក Maktoum bin Mohammed bin Rashid Al Maktoumឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ UAEបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាម ព្រមទាំងអះអាងពីការត្រៀមជាស្រេចចែករំលែកបទពិសោធន៍ និងការគាំទ្រការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី UAE បានបញ្ជាក់ថា នឹងពន្លឿនការបញ្ចប់នីតិវិធីអនុម័ត ដើម្បីឲ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UAE (CEPA) អាចចូលជាធរមានក្នុងពេលឆាប់ៗនេះ ដោយបន្តជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើង ២០ ពាន់លានដុល្លារអាមេរិក ដូចដែលបានព្រមព្រៀងក្នុងរយៈពេលដ៏ខ្លីបំផុត។

ភាគីទាំងពីរបានឯកភាពបង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីព្រមៗគ្នា ក្នុងការទាក់ទាញមូលធនអន្តរជាតិ គាំទ្រការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម... ដើម្បីកែលម្អសេវាកម្មហិរញ្ញវត្ថុនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ សម្របសម្រួលយ៉ាងសកម្មដើម្បីរៀបចំកិច្ចប្រជុំវិនិយោគ UAE-វៀតណាម ប្រកបដោយជោគជ័យនៅវៀតណាមនៅដើមឆ្នាំ ២០២៦៕

បកប្រែដោយ Huyen Trang