ដោយមានប្រធានបទ “លើកកម្ពស់ប្រពៃណីវីរភាព និងអត្ដចរិតដ៏ថ្លៃថ្លារបស់កងទ័ពលោកអ៊ំ ហូ” កងទ័ពទាំងមូលបានចូលរួមចលនាប្រឡងប្រណាំងកសាងកងទ័ពបដិវត្តន៍ ចំណាន ទំនើប ការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ រួមជាមួយប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យនៃការរីកចម្រើន វិបុលភាព អរិយធម៌ និងសុភមង្គល។​ មហាសន្និបាតនេះ រួមចំណែកអប់រំប្រពៃណីដ៏ត្រចេះត្រចង់របស់ប្រជាជនវៀតណាម លើកកម្ពស់ស្មារតីស្នេហាជាតិ ខ្លួនទីពឹងខ្លួន និងការទទួលខុសត្រូវរបស់ស្ថាប័ននិងអង្គភាព ហើយកម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលខិតខំបំពេញភារកិច្ចឱ្យបានល្អក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ ចូលរួមមហាសន្និបាត
leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត

មានអនុសាសន៍ណែនាំអង្គមហាសន្និបាត លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មីតម្រូវឱ្យកងទ័ពមាន "របៀបរៀបរយ ចំណាន ទំនើបផង" និង "ចល័ត បត់បែន និងឆ្លាតវៃឌីជីថលផង"។ ក្នុងបរិបទនោះ ចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះត្រូវតែក្លាយជា "ប្រព័ន្ធដឹកនាំ" សម្រាប់តួនាទីបីគឺ "កងទ័ពជាកម្លាំងប្រយុទ្ធ" "កងទ័ពជាកម្លាំងធ្វើការ" "កងទ័ពជាកម្លាំងផលិត"។

លោក To Lam​​ អគ្គលេខាបក្ស ជឿជាក់យ៉ាងមុតមាំថា ចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះរបស់កងទ័ពទាំងមូលនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាព បង្កើតរបកគំហើញថ្មីក្នុងការកសាងកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិយ៉ាងរឹងមាំ។

នៅក្នុងមហាសន្និបាត ប្រតិភូទាំងឡាយបានលើកឡើងនូវវិធានការ វិធីសាស្ត្រ លទ្ធផល និងការរួមចំណែកសំខាន់នៃការប្រឡងប្រណាំងនិងផ្ដល់រង្វាន់ និងចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះរបស់អង្គភាពនិងបុគ្គល។ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ លើកឡើងដំណោះស្រាយដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការប្រឡងប្រណាំងនិងផ្ដល់រង្វាន់ និងចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះដំណាក់កាល ២០២៥-២០៣០។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងមហាសន្និបាត
leftcenterrightdel
តាងនាមថ្នាក់ដឹកនាំបក្ស​និងរដ្ឋ លោក To Lam អគ្គលេខាបក្ស ប្រគល់អក្សរមាសចំនួន ១៦ អក្សរ ៖ "ស្មោះត្រង់ ឆន្ទៈខ្លាំង - សាមគ្គីភាព វិន័យ - របកគំហើញ អភិវឌ្ឍន៍ - ប្ដេជ្ញាតស៊ូ ប្ដេជ្ញាឈ្នះ" ជូនមហាសន្និបាត
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងលោកនាយឧត្តមសេនីយ៍ Trinh Van Quyet ប្រធានអគ្គស្នងការនយោបាយប្រគល់ទង់ប្រឡងប្រណាំងជូនអង្គភាពនានា

ថ្លែងសន្ទរកថាបិទមហាសន្និបាត លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ដ្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា៖ ដើម្បីអនុវត្តបានល្អនូវចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះដំណាក់កាល ២០២៥-២០៣០ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រុមប្រឹក្សាប្រឡងប្រណាំងនិងផ្ដល់រង្វាន់នៃក្រសួងការពារប្រទេសបានស្នើឲ្យគណៈកម្មាធិការបក្ស ប្រធាននយោបាយ មេបញ្ជាការគ្រប់លំដាប់ថ្នាក់បន្តធ្វើឲ្យជ្រួតជ្រាបនូវសតិអារម្មណ៍លោកប្រធានហូជីមិញអំពីការប្រឡងប្រណាំងស្នេហាជាតិ និងទស្សនៈ គោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សេចក្ដីសម្រេចចិត្ដ និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការប្រឡងប្រណាំងនិងផ្ដល់រង្វាន់  និងចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះ។ 

ទន្ទឹមនឹងនោះ អនុវត្តបានល្អនូវការងារឃោសនានិងអប់រំ លើកកម្ពស់យល់ដឹងអំពីសារៈសំខាន់នៃការងារប្រឡងប្រណាំងនិងផ្ដល់រង្វាន់សម្រាប់កម្មាភិបាល យុទ្ធជន និងកងជីវពលនៅទូទាំងប្រទេស អាស្រ័យហេតុនេះ ប្ដេជ្ញាចិត្ដប្រឡងប្រណាំង លើកកម្ពស់ការទទួលខុសត្រូវ និងស្មារតីនវានុវត្ដន៍ក្នុងការ​អនុវត្តគោលដៅ ខ្លឹមសារនៃការប្រឡងប្រណាំង...៕

បកប្រែដោយ Pham Diep